ពេលយើងមានវ័យកាន់តែច្រើន រាងកាយយើងក៏ប្រែប្រួលច្រើនដែរ ហើយរបបអាហារក៏ត្រូវប្រែប្រួលទៅតាមហ្នឹងដែរ។ អ្នកជំនាញរបស់Mayo Clinic បានផ្ដល់ជាអនុសាសន៍មួយចំនួនដើម្បីជួយស្រីៗយើងទទួលបានសារធាតុចិញ្ចឹមបានល្អៗពេលវ័យ៥០ឆ្នាំឡើង។ ការញ៉ាំអាហារបានត្រឹមត្រូវ មានសារសំខាន់ណាស់ក្នុងការជួយស្រីៗយើងចៀសវាងបញ្ហាសុខភាពធ្ងន់ធ្ងរ។
១. កាល់ស្យូមជំនួយឆ្អឹង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំងឺពុកឆ្អឹងកើតមានច្រើនចំពោះស្ដ្រី ហើយភាគច្រើនស្រ្តីមានវ័យចំណាស់ប្រឈមបញ្ហានេះខ្ពស់។ ជាក់ស្ដែង អាចមានស្រ្តី១ភាគ៣ អាយុលើសពី៥០ឆ្នាំ ប្រឈមនឹងបញ្ហាបាក់ឆ្អឹង បង្កឡើងដោយជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹងក៏កើតលើបុរសដែរ តែមិនមានកម្រិតខ្ពស់ដូចស្រ្តីនោះទេ។
អ្នកជំនាញខាងអាហារូបត្ថម្ភរបស់Mayo Clinic លើកឡើងថាស្រ្តីមានវ័យកាន់តែច្រើនការស្រួបយកកាល់ស្យូមពីអាហាក៏បានតិច ហើយស្រ្តីមួយចំនួនលែងសូវញ៉ាំអាហារធ្វើពីទឹកដោះបានផងដែរ ដែលអាហារប្រភេទនេះជាប្រភពនៃកាល់ស្យូម។ អ្នកជំនាញថា អាហារដូចជាបន្លែស្លឹកបៃតងចាស់ ល្អបំផុតសម្រាប់ស្រ្តីវ័យចំណាស់ និងជាប្រភពនៃកាល់ស្យូម។ ស្រ្តីវ័យលើសពី៥០ឆ្នាំ ត្រូវការកាល់ស្យូម១២០០មិល្លីក្រាមក្នុងមួយថ្ងៃ។
២. ប្រូតេអ៊ីនជំនួយសាច់ដុំ
ស្រ្តីវ័យចំណាស់ អាចទំនងជាចំណាយពេលក្នុងការអង្គុយមួយកន្លែងច្រើន និងបានបញ្ចេញកម្លាំងពលកម្មតិច។ ជាមួយនឹងវ័យកាន់តែច្រើន ម៉ាស់សាច់ដុំក៏អាចថយចុះទៅដែរ។ សម្រាប់ស្រ្តីមានវ័យជិតដល់៨០ឆ្នាំ អាចនឹងបាត់បង់ម៉ាស់សាច់ដុំប្រហែលពាក់កណ្ដាល។ ដូចនេះ ការញ៉ាំអាហារមានប្រូតេអ៊ីនគ្រប់គ្រាន់ ជួយដល់ការពង្រឹងសាច់ដុំនេះ។
អាហារសម្បូរប្រូតេអ៊ីន សម្រាប់វ័យនេះ អ្នកជំនាញមិនណែនាំប្រូតេអ៊ីនបានពីសាច់នោះទេ តែបានណែនាំឲ្យញ៉ាំប្រូតេអ៊ីនបានពីសណ្ដែកសៀង ស៊ុត អាហារធ្វើពីទឹកដោះ គ្រាប់ធញ្ញជាតិ និងពពួកសណ្ដែក។
៣. វីតាមីនB12 សម្រាប់ខួរក្បាល
បើតាមអ្នកជំនាញរបស់Mayo Clinic ដដែល ស្រ្តីវ័យចំណាស់អាចស្រូបយកសារធាតុចិញ្ចឹមពីអាហារប្រចាំថ្ងៃបានតិច។ សារធាតុចិញ្ចឹមសំខាន់មួយដែលមិនអាចស្រូបបានពេញលេញពីអាហារគឺវីតាមីនB12។ វីតាមីននេះមានសារសំខាន់ក្នុងការជួយរក្សាសុខភាពរាងកាយ និងដំណើរការខួរក្បាល។
ប្រភេទអាហារសម្បូរវីតាមីនB12 សម្រាប់ស្រ្តីវ័យចំណាស់ មានសាច់គ្មានខ្លាញ់ ស៊ុត ទឹកដោះគោ និងត្រីជាដើម។ ជាការណែនាំស្រ្តីមានវ័យលើសពី៥០ឆ្នាំ ត្រូវការវីតាមីនB12 ២,៤មីក្រូក្រាមក្នុងមួយថ្ងៃ។ យ៉ាងណា បើស្រ្តីយើងស្ថិតក្នុងវ័យនេះ ចង់ប្រើអាហារបំប៉នវីតាមីន គួរពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]