កម្សាន្ត៖ ដូចពុកម៉ែបងប្អូនជ្រាបរួចមកហើយ លោកយាយ ណយ សំណាង ដែលត្រូវបានមហាជនស្គាល់ថាជាសិល្បការិនីជំនាន់ដើមដ៏មានសមត្ថភាព និងជាតារាកំប្លែងពោរពេញដោយសំនួនវោហារ និងកូនប្រុស ដែលជាតារាចម្រៀង លោក វណ្ណា ស័ក្តិ បាននឹងកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី ខណៈពេលនេះដែរ ទាំងលោកយាយ ណាង និង កូនប្រុស ទាំងពីរ ហាក់មានស្ថានភាពធូរស្បើយច្រើនហើយ។
យោងតាមការបញ្ជាក់ឱ្យដឹងពីលោក វណ្ណា ស័ក្តិ បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះថា ក្រោយពីទទួលការព្យាបាលក្នុងបន្ទប់តែមួយ ជាមួយម្តាយ គឺអ្នកម៉ែ ណយ សំណាងមក ទាំងរូបលោកផ្ទាល់និងម្តាយ មានអាការៈល្អប្រសើរច្រើនហើយ។ ជាពិសេស លោកស្រី ណយ សំណាង ដែលដំបូងឡើយដែលគាត់មិននឹកនាបាយទឹកឡើយ រហូតមកទល់ពេលនេះ គាត់អាចពិសារអាហារ និងទឹកបានវិញហើយ ខណៈក្រុមគ្រូពេទ្យក៏យកចិត្តទុកដាក់តាមដានស្ថានភាពរបស់លោកស្រី កាន់តែធ្វើឲ្យស្ថានភាពប្រសើរឡើងច្រើន បើប្រៀបធៀបពេលបញ្ជូនចូលមន្ទីរពេទ្យដំបូង ដោយមានការព្យាបាលគឺត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ មានការផ្តល់ថ្នាំ និងសេរ៉ូម ទៀងម៉ោងពេល ហើយអាហារក៏គ្រប់គ្រាន់សម្រាប់ការទទួលទាន ដែលនៅក្នុងបន្ទប់មួយមានរូបលោកផ្ទាល់ និងម្តាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបានឱ្យដឹងទៀតថា៖ សមាជិកគ្រួសាររបស់លោកចំនួន៤នាក់ ដែលនៅផ្ទះត្រូវបានត្រូវរកឃើញថាមានវិជ្ជមានកូវីដ-១៩ម្នាក់ ដែលត្រូវជាចៅរបស់លោកស្រី ណយ សំណាង និងត្រូវបានបញ្ចូនទៅព្យាបាលនៅមជ្ឈមណ្ឌល ដឹព្រីមៀ សែន សុខ កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ខណៈ៣នាក់ផ្សេងទៀតកំពុងធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ៕
ប្រភព៖ FN
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]