ថៃ៖ ក្រៅពីមានភាពល្បីល្បាញជាមួយនឹងអាជីពសិល្បៈហើយ ឃើញថា ជីវិតគ្រួសាររបស់តារាសម្ដែងប្រុស លោក Ken Theeradeth កាន់តែមានសុភមង្គលខ្លាំងឡើង ខណៈដែលបានបង្ហាញពីសកម្មភាពកម្សាន្តយ៉ាងរីករាយជាច្រើនជាមួយនឹងភរិយា ព្រមទាំងកូនៗទាំងពីររបស់លោក ផងដែរ។

ជាពិសេសនោះដែរ ថ្មីៗនេះ តារាប្រុសរូបនេះ ក៏បានបង្ហាញពីផ្ទះថ្មីមួយ ដែលកំពុងតែសាងសង់ជិតរួចរាល់ផ្ទះ ប្រកបដោយភាពទាន់សម័យ ខណៈដែលផ្ទះថ្មីមួយនេះគឺជាផ្ទះឈើ និងមានភាពស៊ីគ្នាយ៉ាងខ្លាំង ជាមួយនឹងធម្មជាតិជុំវិញផ្ទះ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ផ្ទះថ្មីរបស់លោកមួយនេះ ក៏មានដើមឈើធំៗនៅជុំវិញ ថែមទាំងមានទឹក និងមានសួនច្បារ នៅជាប់នឹងផ្ទះ ដែលត្រូវបានសាងសង់ឡើង គួរជាទីគយគន់ ដែលធ្វើឲ្យបរិយាកាសនៅជុំវិញផ្ទះរបស់លោក កាន់តែមានភាពស្រស់ស្រាយ និងមានសោភ័ណភាពស្រស់ស្អាត គួរឲ្យចង់រស់នៅ យ៉ាងខ្លាំង ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖

Ken
ផ្ទះថ្មី របស់ Ken
ផ្ទះថ្មី របស់ Ken
ផ្ទះថ្មី របស់ Ken
ផ្ទះថ្មី របស់ Ken
ផ្ទះថ្មី របស់ Ken

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]