ភ្នំពេញ៖ ក្រុមការងារអាន់ឆ័រ ដែលជាម៉ាកយីហោរដ៏ល្បីមួយរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលរស់នៅក្បែររោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)។
អំណោយជាគ្រឿងឧបភោគបរិភោគនេះ ត្រូវបានប្រគល់ជូនដោយលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ដែលរៀបចំឡើងនៅក្នុងសង្កាត់ព្រែកឯងនៅថ្ងៃនេះ និងសម្រាប់រយៈបួនថ្ងៃបន្តបន្ទាប់ អំណោយនេះរួមមានគ្រឿងឧបភោគបរិភោគ និងផលិតផលសម្លាប់មេរោគផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ហ្វាមី រ៉ាជែនដ្រា (Fahmi Rajendra) ប្រធានគ្រប់គ្រងផ្នែកទីផ្សាររបស់ស្រាបៀរ អាន់ឆ័រ បានថ្លែងថា៖
សមាជិកក្រុមការងាររបស់ អាន់ឆ័រ បានប្រគល់កញ្ចប់ជំនួយដែលមានអង្ករ មី ប្រេងឆា ត្រីខកំប៉ុង សាប៊ូ និងម៉ាស់ នៅឯពិធីមួយដែលធ្វើឡើងនៅជាប់នឹងរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)។ ពិធីប្រគល់អំណោយនេះគឺជាចំណុចចាប់ផ្តើមសកម្មភាពផ្តល់អំណោយរយៈពេល ៤ថ្ងៃ ដែលក្នុងអំឡុងពេលនេះ កញ្ចប់អំណោយចំនួន ១.៨០០ កញ្ចប់ ត្រូវបានរំពឹងថានឹងប្រគល់ជូនប្រជាពលរដ្ឋដែលស្ថិតក្នុងតម្រូវការចាំបាច់។
បងប្អូនដែលមានវត្តមាននៅឯពិធីប្រគល់អំណោយនេះ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងវិធានការរបស់ក្រសួងសុខាភិបាលដូចជា ការរក្សាគម្លាត ការពាក់ម៉ាស ការត្រួតពិនិត្យសីតុណ្ហភាព និងបានបាញ់អាល់កុលសម្លាប់មេរោគជាដើម។
លោក ហ្វាមី រ៉ាជែនដ្រា បានបន្ថែមថា៖
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានថ្លែងថា៖
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបុគ្គលិកជិត ៧០០នាក់ និងផ្ដល់ការងារជូនប្រជាជនកម្ពុជារាប់ម៉ឺននាក់ផ្សេងទៀត ដែលប្រកបការងារជាផ្នែកមួយនៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពីកសិករដំណាំស្រូវ រហូតដល់អាជីវករលក់ដូរភេសជ្ជៈនៅតាមហាងនានា។ វត្តមាននៅកម្ពុជា ក្រោមឈ្មោះ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ឬ Cambodia Brewey Limited ដែលហៅកាត់ថា CBL តាំងពីឆ្នាំ១៩៩៤ មក ក្រុមហ៊ុននេះបានផ្លាស់ប្ដូរឈ្មោះថ្មីកាលពីពេលថ្មីៗនេះ ពី CBL ទៅជាក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) វិញ។
ក្នុងសេចក្តីប្រកាសមួយដែលចេញផ្សាយនាពេលថ្មីៗនេះក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ត្រូវបានទទួលស្គាល់ និងផ្តល់ជូនលិខិតថ្លែងអំណរគុណ និងកោតសរសើរថាជាក្រុមហ៊ុនបង់ពន្ធច្រើនជាងគេលំដាប់លេខ១ ដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកស្រី Anne Ollivier ប្រធានកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានថ្លែងថា៖
ផលិតផលរបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក្នុងប្រទេសកម្ពុជា រួមមានស្រាបៀរ Heineken®, ស្រាបៀរ ABC ស្រាបៀរ Tiger ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ត្រូវបានផលិតក្នុងស្រុកតាមស្តង់ដារគុណភាពខ្ពស់បំផុត។ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ចំនួនជាង ២៣០ លានដុល្លារ សហរដ្ឋអាមេរិកទៅក្នុងរោងចក្រផលិតស្រាបៀររបស់ខ្លួននៅកម្ពុជានាអំឡុងពេល ៥ឆ្នាំកន្លងចុងក្រោយនេះ។
ក្រៅពីគម្រោងផ្តល់អំណោយក្នុងអំឡុងរាតត្បាតជំងឺកូវីដ-១៩ ដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋានក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មានបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ព្រមទាំងលើកកម្ពស់ការពិសារប្រកបដោយការទទទួលខុសត្រូវផងដែរ។
ស្ថិតក្រោមពាក្យស្លោកចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានកាត់បន្ថយបរិមាណទឹកយ៉ាងច្រើនដែលក្រុមហ៊ុនប្រើប្រាស់ ដើម្បីផលិតស្រាបៀររបស់ខ្លួន ដោយសម្រេចបានឋានៈថាជាក្រុមហ៊ុនផលិតស្រាបៀរ ដែលមានប្រសិទ្ធភាពសន្សំសំចៃទឹកបំផុតមួយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនក៏បានកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ៥០% ផងដែរគិតចាប់ពីឆ្នាំ២០១៣ មក។
ក្រៅពីនេះក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើរោងចក្រប្រព្រឹត្តិកម្មសំណល់រាវនៅរោងចក្រផលិតស្រាបៀររបស់ខ្លួននៅជាយរាជធានីភ្នំពេញ ដែលជារោងចក្រប្រព្រឹត្តិកម្មសំណល់រាវដំបូងគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនក៏ប្រើប្រាស់ឡើងវិញនូវជីវឧស្ម័នសម្រាប់ថាមពលកម្តៅផងដែរ។
ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏មានបំណងលើកកម្ពស់ការពិសារគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវផងដែរ។ ១០% នៃថវិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាកយីហោ Heineken® ត្រូវបានចំណាយលើការផ្សព្វផ្សាយការពិសារគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវជាមួយនឹងយុទ្ធនាការ “ពេលស្រវឹង សូមកុំបើកបរ”។ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏គាំទ្រដល់ការបង្ហាញតម្លាភាពផងដែរតាមរយៈការផ្តល់ព័ត៌មានអំពីគ្រឿងផ្សំ និងកម្រិតអាហារូបត្ថម្ភនៅលើស្រាបៀរគ្រប់ម៉ាកយីហោទាំងអស់របស់ខ្លួន៕
សម្រាប់ព័ត៌មានបន្ថែម៖
(ភាសាអង់គ្លេស) លោក Glen Felgate, QED 016473057
(ភាសាខ្មែរ) លោក គុណ គួរចេតនា,
QED 012 955 233
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]