កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៨ ខែឧសភាតំណាងក្រុមហ៊ុន JYP Entertainment បានបញ្ជាក់ជាមួយប្រព័ន្ធផ្សព្វផ្សាយថា វាជាការពិតដែលថាក្រុមចម្រៀងបុរសសាច់ដុំ 2PM កំពុងត្រៀមសម្រាប់ការត្រលប់មកវិញរបស់ពួកគេ។

តាមប្រភពដដែល បានបន្តទៀតថា ការត្រលប់របស់ក្រុមចម្រៀងបុរសរូបនេះ នៅអាចចុងខែមិថុនា ដែលជាកាលបរិច្ឆេទជាក់លាក់មួយបើគ្មានអ្វីកែប្រែតាមដែលដូចគម្រោងទុក បន្ថែមពីនេះទៀតខាងក្រុមហ៊ុននឹងជូនដំណឹងនៅពេលព័ត៌មានលម្អិតត្រូវបានកំណត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះជាការវិលត្រឡប់ជាផ្លូវការលើកដំបូងរបស់ក្រុមចម្រៀងបុរសលេងមាឌ ចាប់តាំងពីសមាជិកទាំងអស់ (លើកលែងតែ Nichkhun ) បានបំពេញកាតព្វកិច្ចជាកាតព្វកិច្ចយោធារបស់ពួកគេដោយជោគជ័យដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

2PM
2PM
2PM

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]