សហរដ្ឋអាមេរិក: លោក Jeff Bezos ដែលប្រិយមិត្ត និងមហាជន ពុកម៉ែ បងប្អូនបានស្គាល់ថា ជាស្ថានិក និងជានាយកប្រតិបត្តិក្រុមហ៊ុនលក់ទំនិញអនឡាញ និងបច្ចេកវិទ្យាដ៏ធំ ទូទាំងសកលលោក Amazon នោះបានសម្រេចចំណាយប្រាក់ ១៦,១៣លានដុល្លារសហរដ្ឋអាមេរិក ដោយទិញផ្ទះក្នុងក្តីស្រមៃរបស់លោកមួយផ្សេងទៀតរនៅក្នុង តំបន់ Manhattan ហើយក៏ស្ថិតនៅក្បែរនឹងសួន Madison Square Park ក្នុងសង្កាត់ Flatiron សហរដ្ឋ អាមេរិក។

ផ្ទះដែលលោកបានទិញនោះ មានទំហំ ៣.០៧៨ ហ្វីត មានបន្ទប់គេង ៣ បន្ទប់ទឹក ៣ មានបន្ទប់ទទួលទានអាហារខ្ពស់មួយ និងមានជញ្ជាំងថែវជាច្រើន ព្រមទាំងមានបង្អួចធំ ៗ មានពិដានខ្ពស់ៗ រំលេចទៅដោយជញ្ជាំងថ្មម៉ាបនិងតុ ព្រមទាំងមានកម្រាលជាន់ថ្ម Thassos ដែលមានកំដៅខ្លាំងថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jeff Bezos និងផ្ទះថ្មី

សូមរំលឹកផងដែលថា លោក Jeff Bezos មានអាយុ ៥៦ ឆ្នាំ ជាមហាសេដ្ឋីមានជាងគេមួយរូបក្នុងលោក ដែលមានទ្រព្យសម្បត្តិសរុបដល់ទៅ ១៤២ ពាន់លានដុល្លារ នេះបើយោងតាមការប៉ាន់ប្រមាណជាក់ស្តែងរបស់ Forbes កាលពីពេលកន្លងទៅថ្មីៗនេះ៕

  លោក Jeff Bezos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]