ថៃ៖ អ្នកនិយមរឿងកុន ពិតជាបានជ្រាបច្បាស់ថា នៅលើវេទិការលើបណ្តាញសង្គមមួយរយៈចុងក្រោយនេះ គឺត្រូវបានគេលើកមកនិយាយគ្រប់គ្នា ពីតួអង្គ ណាណូ ក្នុងរឿង «Girl From Nowhere» សម្តែងដោយតារាសម្តែងស្រីវ័យក្មេងនាង Kitty Chicha Amatayakul ។
ដោយឡែក ជាមួយទៅនឹង សាច់រឿងគួរឲ្យជក់ចិត្ត ជាមួយចរិតលក្ខណៈរបស់តួអង្គ ក្នុងរឿងនេះ បានធ្វើឲ្យតារាស្រីរូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ ពិសំណាក់អ្នកទស្សនា ជាពិសេសនោះ ទេព្យកោសល្យ ក្នុងការលេងទឹកមុខ ក៏ដូចជាសម្លេងសើចរបស់នាង ធ្វើឲ្យតួអង្គមួយនេះ កាន់តែលេចធ្លោថែមមួយកម្រិតទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុដូច្នេះហើយ យើងបានត្រឹមតែឃើញ Kitty Chicha ក្នុងឯកសណ្ឋានសិស្សសាលាស្រីសាមញ្ញ ជាមួយរសនិយម សក់សេះខ្លី ជាមួយនឹងស្នាមញញឹមបែបពិលពុល អមទៅនឹង កែវភ្នែកមុចស្រួលគួរឲ្យព្រឺព្រួច ក្នុងបុគ្គលចរិតលក្ខណៈ ដែលតម្រូវក្នុងតួអង្គសាច់រឿងតែប៉ុណ្ណោះ។
ជាក់ស្តែង ថ្ងៃនេះបង្វែរអារម្មណ៍របស់ប្រិយមិត្ត ក៏ដូចជាហ្វេនៗរបស់តារាស្រីរូបនេះ មកមើលរសនិយមក្នុងការលេងស្ទីលម៉ូតសម្លៀកបំពាក់ប្រចាំថ្ងៃរបស់នាង ក៏ដូចជាការលេងស្ទាយ៍ តុបតែងខ្លួន ចេញមុខបង្ហាញខ្លួនជាសាធារណៈថា វាប្លែកភ្នែកកម្រិតណានោះ សូមតាមដានទាំងអស់គ្នា!
១.បែប ហាយសូ
តារាស្រីរូបនេះ ពិតជាខុសគ្នាទាំងស្រុងពីចរិតលក្ខណៈនៅក្នុងខ្សែភាពយន្ត ដែលក្នុងជីវិតពិត រូបនាង ពិតជាមានរយនិយម ក្នុងការលេងម៉ូដទាន់សម័យណាស់ ខណៈរូបនាងបានផ្សព្វផ្សាយប្រ៊េនល្បីលំដាប់ ហេតុដូច្នេះ ការលេងស្ទីលបែបហាយសូ Kitty បានជ្រើសរើសយ៉ាងសាកសមមិនថាម៉ូតពណ៌សក់ឡើយ ជាពិសេសបានធ្វើឲ្យនាងការតែប្លែកភ្នែកតែម្តង ជាមួយសក់ពណ៌បែបនេះ។
២. បែបស៊ិចស៊ី
វាជៀសមិនផុតឡើយ តារាស្រីរូបនេះ បានជ្រើសរើសស្ទាយ៍បញ្ចេញសាច់នោះ បូករួមទៅនឹង រាងយ៉ាងឥតខ្ចោះរបស់នាងទៀតផងនោះ វាមិនហាមឃាត់បានឡើយ ដែលរូបនាង មិនហ៊ានបង្ហាញមិនសំចៃដៃបែបនេះ។ មិនថាការលេងស្ទីលបែបក្តៅសាច់ រោលរាលមួយណាទេ រូបនាង ពិតជាទាក់ទាញ គ្រប់ទម្រង់តែម្តង ក្នុងការបង្ហាញសាច់ យ៉ាងមានទំនុកចិត្ត។
៣. បែប Classic
រាល់ពេលដែលនាងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នោះ Kitty Chicha តែងតែជាការផ្តោតអារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ ហេតុដូច្នេះ រូបនាងតែងតែជ្រើសរើសយកស្ទាយ៍បែបចាស់ទុំ ដែលមានសោភ័ណភាពបែបថ្លៃថ្នូរ ដែលបញ្ជាក់ពីបុគ្គលចរិតរបស់នាងជានារី មិនមែនក្មេងស្រី ជាមួយក្រសែភ្នែក យ៉ាងអំណាចអង់អាចរបស់នាង ដែលធ្វើឲ្យមួយប្លង់ណា មិនចាប់អារម្មណ៍នោះ។
៤. បែប Cute
យ៉ាងណាមិញ តារាស្រីវ័យ ២៧ឆ្នាំរូបនេះ ក៏បានជ្រើសរើសស្ទាយ៍បែបគួរឲ្យស្រលាញ់បែបក្មេងស្រីផងដែរ ក៏ប៉ុន្តែរូបនាង កម្របង្ហាញឲ្យឃើញ ក៏ដូចជាបង្ហោះទៅលើបណ្តាញសង្គម ជាមួយ ការតុបតែងខ្លួនប្រចាំរបស់នាង បែបនេះផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]