ថៃ៖ Taew ដែលមហាជនគ្រប់គ្នាស្គាល់ថាជាតារាសម្ដែងដ៏មានប្រជាប្រិយភាព ក្នុងវិស័យសិល្បៈ ព្រមទាំងជានារីម្នាក់ដែលតែងតែរួចផុតពីជំងឺកូវីដ១៩ រហូតគេផ្ដល់ងារឱ្យថាព្រះម៉ែនាគីរហូតមក។
![](https://s9.kh1.co/1c/1caa90f56354161b93c404f92ad92a264658fcc7.jpg)
យ៉ាងណាមិញកាលពីពេលកន្លងទៅថ្មីៗនេះ Taew នាងបានរៀបចំកម្មពិធីខួបកំណើតឱ្យអ្នកម្ដាយរបស់នាងយ៉ាងអធិកអធម ។ ក្នុងនោះមានបងប្អូនសាច់ញាតិជាច្រើនបានមកចូលរួម ជាពិសេសក៏មានវត្តមានរបស់គូស្នេហ៍រូបសង្ហាររបស់នាងបានចូលរួមផងដែរ ដែលធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយ។
![](https://s9.kh1.co/db/db4ce626a222543af3910813d0e572a66a529bc0.jpg)
ប៉ុន្តែកម្មពិធីមួយនេះបានធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមមួយចំនួនចូលមករិះគន់យ៉ាងព្រោងព្រាត និង យ៉ាងចាស់ដៃ ពាក់ព័ន្ធនឹង Taew ដែលក្នុងនាមនាងជាតារាម្នាក់ព្រមទាំងជាជនគំរូម្នាក់បែរជាធ្វើពិធីខួបកំណើតនេះឡើងមកដោយមិនខ្លាចញញើតនឹងជំងឺកូវីដ១៩ដែលកំពុងតែរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ រហូតជិតខ្ទង់ម៉ឺននាក់ ដែលជារឿងគួរឱ្យបារម្ភសម្រាប់មនុស្សគ្រប់គ្នា។ក្នុងនោះក៏មានការរិះគន់ជាមួយនឹងការមិនពាក់ម៉ាសការពារ និង មិនមានគម្លាតពីគ្នា ដែលវាស្ទើរតែខុលទាំងស្រុង ពីគោលការណ៍របស់ក្រសួងសុខភិបាលដែលបានកំណត់៕
ប្រភព៖ Khaosod
Join Us ៖ https://t.me/khmerload
![](https://s9.kh1.co/27/277df8120810cfdbccff0eaadcd8bd09f3b2f2d8.jpg)
![](https://s9.kh1.co/94/94d0eb9dac83ea1b18c4ab589a2a5f224c94b9a6.jpg)
![](https://s9.kh1.co/c6/c6a8af3cf58096635ae711039ce03cc1d2bee809.jpg)
![](https://s9.kh1.co/65/659bfda0cdb903844a56df0c0d22b47b8c4d115b.jpg)
![](https://s9.kh1.co/4e/4eb4f9c4c0bcc86b534913a21dbac17b1a532245.jpg)
![](https://s9.kh1.co/6e/6ec5ac5340f80ba4bf956542fb840ce45bd09085.jpg)
![](https://s9.kh1.co/10/10cceb6baf256135f8dbd0b3847e3fe3d4d5ddde.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]