ភ្នំពេញ៖  ជាការពិតណាស់ មហាជនជាច្រើនត្រូវបានស្គាល់ តារាស្រី ថៃ នារីសុជាតា ហៅថា ហ្វីយ៉ាតា ដែលនាងជាតារាស្រីមួយរូប ដែលមានរូបសម្រស់ស្អាត សាច់សខ្ចី រហូតមានអ្នកខ្លះមួយចំនួនមិនដឹងសោះថានាងមានកូន១ទៅហើយ។  

តួយ៉ាង ជាមួយនឹងសម្រស់ដែលស្រស់ស្អាត ស៊ិចស៊ីពីធម្មជាតិរបស់ តារាស្រីអតីត Freshy Girlរូបនេះ​ ពិតជាធ្វើឲ្យមហាជនស្ងប់ស្ងែងនឹងរូបរាងរបស់នាងខ្លាំងណាស់ បើទោះបីនាងមានកូនរួចហើយក៏ដោយក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ  ទន្ទឹមនឹងការរៀបចំខ្លួនបែបឆើតឆាយ តារាស្រីកូនមួយរូបនេះ ក៏និយមស្លៀកឈុតស៊ិចស៊ី បង្អួតរាងតូចច្រឡឹងជាញឹកញាប់ថែមទៀតផង។ ក្នុងនោះដែរ កាលពីពេលថ្មីៗនេះ អ្នកនាង ហ្វីយ៉ាតា បានបង្ហោះរូបជាមួយសម្លៀកបំពាក់ អាវពណ៌ទឹកសមុទ្រមួយកំណាត់ខ្លួន ចំហររាងក្បាលពោះរលោងរាបស្មើ មើលទៅពិតជាស៊ីអារម្មណ៍ទាក់ទាញខ្លាំង បើទោះធ្លាប់មានកូនរួច តែរាង និងស្បែកតារារូបនេះ នៅតែក្មេងខ្ចីដដែល។ 

មិនត្រឹមតែប៉ុណ្ណោះ ក្រោយបង្ហោះរូបនោះមិនបានប៉ុន្មានផង ត្រូវបានអ្នកគាំទ្រនិយាយសរសើរពីរូបរាង និងប្រាថ្នាចង់បានរាងដូចអ្នកម៉ាក់សម័យថ្មីនេះគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ នារីសុជាតា