រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ លោក កើត ឆែ អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ចាប់ថ្ងៃទី១៩ ស្អែកទៅមុខ តំបន់ក្រហមនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សឹងតែលែងមានទៀតហើយ ប្រសិនបើមានគឺនៅតិចតួចបំផុត ព្រោះតែចំនួនអ្នកវិជ្ជមានថ្មី បានថយចុះបន្តបន្ទាប់។
ក្នុងនោះដែរ តាមការបញ្ជាក់របស់លោក កើត ឆែ បានឱ្យដឹងទៀតថា ចំពោះផ្សាររដ្ឋ និង ផ្សារមិនរៀបរយមួយចំនួន រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២១ ខែឧសភា ខាងមុខនេះ ដោយនឹងសម្រេចឱ្យដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ ប៉ុន្តែសម្រាប់តែការលក់ទំនិញ និង តម្រូវការដែលចាំបាច់តែប៉ុណ្ណោះ ហើយតម្រូវឱ្យគោរពវិធានការសុខាភិបាលជាចាំបាច់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ២២,៨៨៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៤,៣៤៣នាក់ និងអ្នកស្លាប់ដោយសារកូវីដ១៩ សរុបចំនួន ១៥៦នាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]