សហរដ្ឋអាមេរិក: មហាជន និងអ្នកនិយមគាំទ្រកម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាល ដែលបានបញ្ចប់កាលពីម្សិលមិញនោះ ច្បាស់ណាស់ពិតជាបានស្គាល់ និងបានឃើញពិធីការិនីមួយរូប ដែលជាអតីតម្ចាស់មកុដឆ្នាំ២០១២ លេចមុខធ្វើជាពិធីការិនីក្នុងកម្មវិធី ក៏ប៉ុន្តែទឹកមុខ និងកាយវិការរបស់នាង បានធ្វើឲ្យមហាជន និងហ្វេនៗមានការកត់សម្គាល់ជាខ្លាំង ដោយនាងបានបញ្ចេញមុខស្ងួត និងមិនសូវសប្បាយចិត្ត ព្រមទាំងរស់រវើកក្នុងការអត្ថាធិប្បាយកម្មវិធីថែមទៀតផង។
យ៉ាងណាមិញ ងាកមកមើលពីប្រវត្តិខ្លះរបស់ពិធីការិនីរូបនេះវិញ នាងមានឈ្មោះថា Olivia Frances Culpo (កើត នៅថ្ងៃទី៨ ឧសភា ១៩៩២ បន្ទាប់ពីបានទទួលជ័យលាភីជាបវរកញ្ញាសហរដ្ឋអាមេរិករួចមក នាងក៏បានបន្តតំណាងជាតិអាមេរិក ចូលរួមប្រកួតក្នុងកម្មវិធី Miss Universe ឆ្នាំ២០១២ ដោយនាងបានក្លាយទៅជាម្ចាស់មកុដនៅក្នុងកម្មវិធីប្រកួតកាលពីពេលនោះផងដែរ។
ដោយឡែកចំពោះរឿងឯកជន និងប្រវតិ្តសិក្សារបស់នាងឯណេះវិញ ក៏មិនធម្មតាដែរ ដោយនាងគឺជាកូនស្រីកណ្តាលក្នុងចំណោមបងប្អូន ៥ នាក់។ ឪពុករបស់នាងជាសហម្ចាស់អាជីវកម្មនៅបូស្តុន។ នាងត្រូវបានធំដឹងក្តីនៅក្នុងសង្កាត់ Edgewood នៃ Cranston ដោយម្ដាយរបស់នាង មានដើមកំណើតអ៊ីតាលី និងអៀរឡង់រួមបញ្ចូលគ្នា។ Olivia Culpo បានចូលរៀននៅ សាលាSt. Mary Academy - Bay View ហើយក្រោយបានបន្តការសិក្សាទៅកាន់សាកលវិទ្យាល័យបូស្តុនបន្ត។ នាងក៏មានជំនាញផ្នែកតន្រ្តី ដោយនាងធ្លាប់បានចូលរួមនៅមជ្ឈមណ្ឌលតន្ត្រីប្រូស្តាតនៅ ក្នុងទីក្រុង Brevard រដ្ឋ North Carolina ក្នុងកំឡុងពេលនៃកុមារភាពរបស់នាង។
សូមរំលឹកផងដែលថា ដោយសារតែទេពកោសល្យ គួបផ្សំនិងសមត្ថភាព និងសម្រស់ដ៏ស្រស់ស្អាតរបស់នាង Olivia Frances Culpo ហេតុដូច្នេះហើយជានាងត្រូវបានគណគ្រប់គ្រងស្ថាប័ន Miss Universe ជ្រើសតាំងជាពិធីការិនីក្នុងកម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាលលើកទី៦៩កាលពីពេលកន្លងទៅ ដោយមកុដតម្លៃ៥លានដុល្លារ បានទៅលើបវរកញ្ញាដែលមកពីប្រទេសម៉ិចស៊ិកកូ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]