អាចនិយាយបានថា មានមនុស្សមួយចំនួនមានដួងជតាអភ័ព្វគូតាំងពីកំណើតមកតែម្តង ចំណែកឯអ្នកខ្លះទៀត នៅក្នុងរឿងស្នេហា គឺពិតជាគ្មានសំណាងបានជួបមនុស្សល្អទាល់តែសោះក៏មានដែរ រហូតដល់មនុស្សនៅជុំវិញខ្លួនថាឱ្យថា ប្រហែលជាជាតិមុនសាងបាបកម្មច្រើនហើយមើលទៅ ទើបជាតិនេះជួបតែមនុស្សធ្វើឱ្យឈឺចាប់។
ក៏ប៉ុន្តែមិនមែនថាគ្មានវិធីកែខៃនោះទេ តាមជំនឿនៅប្រទេសជិតខាងយើងគឺប្រទេសថៃ គេមានជំនឿបន្តៗគ្នាថា ការអនុវត្តន៍តាមវិធីធ្វើបុណ្យ ឬដាក់ទានផ្សេងៗដូចខាងក្រោមនេះ គឺពិតជាអាចកែខៃដួងជតាគូអ្នកឱ្យបានល្អប្រសើរជាងមុន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១) ថ្វាយរបស់របរជាគូៗទៅដល់វត្តអារាម៖ គេមានជំនឿថា ការថ្វាយរបស់របរជាគូៗទៅវត្តអារាម ឬទៅដល់ព្រះសង្ឃដោយការមានចិត្តសទ្ធាជ្រះថ្លាដូចជា ថ្វាយទៀនគូ ធូបគូ ឬខ្នើយគូជាដើម នោះអ្នកថ្វាយនឹងមានគូសមតាមបំណង ហើយគូនោះក៏ជាមនុស្សល្អសមប្រកបផងដែរ។
២) ថ្វាយកម្រងផ្កាគូៗ នៅថ្ងៃសីល៖ ការថ្វាយកម្រងផ្កាម្លិះ ឬផ្កាឈូកជាគូៗចំពោះមុខព្រះអង្គ ឬព្រះសង្ឃ នៅក្នុងថ្ងៃសីល ឬថ្វាយជាប្រចាំរៀងរាល់សប្តាហ៍ នោះគេមានជំនឿថា អ្នកនឹងអាចកែប្រែរាសីអភ័ព្វស្នេហ៍បានមួយកម្រិតដែរ។
៣) ការបរិច្ចាគទានទៅដល់អ្នកដទៃ៖ ការបរិច្ចាគទានទៅដល់ដែលមានភាពខ្វះខាត ឬអ្នកដែលត្រូវការជំនួយជាបន្ទាន់ក៏ត្រូវបានគេចាត់ទុកថា គឺជាធ្វើបុណ្យកែខៃជោគជតាអភ័ព្វគូបានយ៉ាងល្អផងដែរ ដូចជាការឱ្យទានជារបស់របរប្រើប្រាស់ផ្សេងៗ ហើយបរិច្ចាគរបស់ទាំងនោះចាត់ជាគូៗឱ្យមានរបៀបរៀបរយ។
៤) ចូលរួមធ្វើបុណ្យក្នុងពិធីមង្គលការ៖ នៅក្នុងប្រទេសថៃពេលគេរៀបការ កូនក្រមុំ និងកូនកម្លោះតែងរួមគ្នាធ្វើបុណ្យជាមួយព្រះសង្ឃ ដោយនិមន្តលោកមកឆាន់ ឬដាក់បាត្រ នៅផ្ទះ ឬកន្លែងដែលពួកគេរៀបចំពិធី។ ដូច្នេះប្រសិនបើអ្នកនៅលីវ ឬដែលដឹងខ្លួនឯងថា ចេះតែអភ័ព្វគូ ឬជួបគូហើយតែមិនសមប្រកបតាមក្តីប្រាថ្នានោះ ការចូលរួមធ្វើបុណ្យដាក់ទានជាមួយនឹងអ្នកដែលកំពុងរៀបមង្គលការនោះ គេអាចមានជំនឿថា នឹងជួយឱ្យខ្លួនមានសំណាងល្អ ជួបគូស្នេហ៍ដែលល្អៗនៅក្នុងឆាកជីវិត។
៥) ដាំដើមឈើ៖ ការដាំដើមឈើជាគូៗ គេក៏មានជំនឿថា អាចជួយឱ្យឆាប់ដល់គូ ឬអាចជួបគូដ៏ល្អផងក៏មានដែរ ព្រោះការដាំដើមឈើផ្តល់ផលប្រយោជន៍យ៉ាងច្រើនចំពោះបរិស្ថាន និងចំពោះមនុស្សលោកយើងទាំងមូល ដូច្នេះគឺជារឿងប្រពៃណាស់ដែលយើងបានដាំដើមឈើជាគូៗនៅកន្លែងណាមួយលើភពផែនដីយើងនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]