រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២០នេះ បានទៅលើ កញ្ញា រ៉េត សារីតា ដែលទើបនឹងបញ្ចប់ភារកិច្ចក្នុងការប្រកួត នៅសហរដ្ឋអាមេរិកថ្មីៗនេះ ខណៈពេលនេះផងដែរ ប្រទេសកម្ពុជា ក៏បានបើកទទួល បេក្ខនារីចាប់អារម្មណ៍នឹង ការប្រកួតនេះ ដោយនឹងត្រូវធ្វើការ ជ្រើសរើស បវរកញ្ញាចក្រវាឡកម្ពុជា ២០២១។
ទន្ទឹមនឹងនេះ បេក្ខនារីម្នាក់នេះ កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ពីមហាជន ក្នុងបណ្តាញសង្គម ដោយសារតែ រូបនាង ធ្លាប់ដើរតួសម្តែង ឲ្យផលិតកម្មខ្សែភាពយន្តល្បីមួយ របស់កម្ពុជាសព្វថ្ងៃនេះ មិនតែប៉ុណ្ណោះ រូបនាងក៏ធ្លាប់ជា អតីតបវរកញ្ញា លំដាប់រងទី១ ក្នុងការប្រកួតសម្រស់ Miss World Cambodia ម្តងរួចមកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា រូបនាង មានឈ្មោះថា ពេជ្រ វត្តីសារ៉ា វឌ្ឍី ២១ឆ្នាំ កម្ពស់១៧៥cm កម្រិតសិក្សា បញ្ចប់ផ្នែកទេសចរណ៍ ឆ្នាំទី៤ ។ ចំណែក advocacy របស់នាងគឺ ជួយដល់មនុស្សចាស់ និង កុមារ និងជួយចំពោះ អ្នកដែលបានត្រូវគេរំលោភបំពានកញ្ញាតែងតែ ចូលរួមសប្បុរសធម៌ជាច្រើន តែងតែលេីទឹកចិត្តមនុស្សជុំវិញខ្លួន។ បើនិយាយពីសម្រស់វិញ គឺញាក់សាច់ បេក្ខនារីម្នាក់នេះ មានរាងតូចច្រឡឹង ខ្ពស់ និងទម្រង់មុខសែនស្រស់ មើលទៅមិនទើសភ្នែកសោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]