ឥណ្ឌា៖ សមាជិកសភាឥណ្ឌាម្នាក់ រងការរិះគន់ និងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីលោកស្រីរូបនេះ បានអះអាងថាគាត់ត្រូវបានការពារពីជំងឺឆ្លងកូវីដ១៩ ដោយសារតែរូបគាត់ ផឹកទឹកនោមគោជារៀងរាល់ថ្ងៃ។

លោកស្រី Pragya Thakur សមាជិកសភាមកពីគណបក្ស Bharatiya Janata (BJP) ដែលជាគណបក្សកំពុងកាន់អំណាចរបស់ លោកនាយករដ្ឋមន្ត្រី Narendra Modi បានអះអាងថា ទឹកនោមគោ អាចព្យាបាលការឆ្លងមេរោគសួតដែលបណ្តាលមកពីការវាយលុកពីវីរុសកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការលើកឡើងដ៏ចម្លែករបស់លោកស្រី បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រូពេទ្យឥណ្ឌាបានជំរុញឱ្យប្រជាជនមិនត្រូវប៉ាតអាចម៍គោពេញខ្លួន ឬផឹកទឹកនោមគោ  ដើម្បីជាការព្យាបាលជំងឺកូវីដ១៩ ឡើយ ដោយនិយាយថាវាក៏អាចជាហានិភ័យដែលឆ្លងជំងឺផ្សេងទៀតផងដែរ។

លោកស្រីសមាជិកសភា បានធ្វើការអះអាងបែបនេះ នៅក្នុងពិធីជួបជុំគណបក្សមួយ កាលពីថ្ងៃច័ន្ទនៅពេលដែលប្រទេសឥណ្ឌាកំពុងប្រឈមនឹងរលកទីពីរ ដោយចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ប្រមាណ ៤.០០០ នាក់។

សមាជិកសភាលោកស្រី Thakur បានប្រាប់មនុស្សជាច្រើននៅក្នុងការជូបជុំដូច្នេះថា៖

សមាជិកសភា Pragya Thakur

សមាជិកសភាលោកស្រី Pragya Thakur រងការខឹងសម្បារចំពោះការលើងឡើងរបស់លោកស្រី ដោយមានឥស្សរជននយោបាយជាច្រើនបាន អះអាងថា អំណះអំណាងហេតុផលមិនច្បាស់លាស់និងគ្មានលក្ខណៈវិទ្យាសាស្រ្តរបស់លោកស្រី នឹងជួយបញ្ឈប់ប្រជាជនពីការចាក់វ៉ាក់សាំងនិងបន្ថែមបញ្ហាបន្តទៀត និង ជាការប្រមាថដល់បុគ្គលិកសុខាភិបាលដែលកំពុងព្យាយាមជួយសង្គ្រោះជីវិតប្រជាជនឥណ្ឌា។

គួរបញ្ជាក់ផងដែរថា យោងតាមការចុះផ្សាយរបស់កាសែត India Today នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំនេះ បានឱ្យដឹងថា មានគ្រូពេទ្យ ២៦៩នាក់ ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅក្នុងការវាយប្រហារពីកូវីដ១៩ នៅក្នុងរលកទី២នេះ៕

សមាជិកសភាលោកស្រី Pragya Thakur
សមាជិកសភាលោកស្រី Pragya Thakur
សមាជិកសភាលោកស្រី Pragya Thakur

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]