ចិន៖ កាលពីថ្មីៗនេះ របស់តារាសម្តែង Jaycee Chan ត្រូវបានប្រទះឃើញ បានស្លៀកខោខ្មៅពាក់មួកខ្មៅ នៅទីសាធារណៈ ដែលកំពុងផឹកកាហ្វេជាមួយមិត្តភក្តិនៅហាងតាមចិញ្ចើមថ្នល់មួយកន្លែង នៅតំបន់សុងជៀង ក្រុងសៀងហៃ។

ទន្ទឹមនឹងនេះ កូនប្រុសច្បងរបស់ តារាសម្តែង ឈិនឡុង ហាក់បីជាដូចជាមានអារម្មណ៍ស្រស់ស្រាយខ្លាំងតែម្តង ដោយគេបានឃើញថា បន្ទាប់ពីជជែកលេងបានមួយសន្ទុះ រូបលោក បានបង្ហាញមិត្តភក្តិឱ្យឃើញឡានថ្មី ដែលទើបតែនឹងទិញពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើតាមប្រភពបានបន្តថា រថយន្តដែលទើបតែនឹងទិញនេះ របស់តារាប្រុសវ័យ ៣៨រូបនេះ ជាប្រេ៊នមាក់ Mercedes-AMG G63 ដែលគេអាចប៉ាន់ប្រមាណថា វាមានតម្លៃរហូតទៅ ៣សែនដុល្លារជាងឯណោះ។

ទោះជាយ៉ាងណា តារាប្រុសរូបនេះ​ត្រូវបានមហាជន វាយប្រហារ ក៏ដូចជារិះគន់យ៉ាងចាស់ដៃ ច្រើនលើកច្រើនសារ ក៏ព្រោះលោក តែងតែប្រើប្រាស់លុយជាច្រើនរបស់ ឪពុកខ្ចះខ្ចាយលើសំភារះនិយម មិនថា ឡាននោះទេ រូបលោកបានចូលបារផឹកស៊ី ដើរស៊ីចាយ ទៅបីវ័យកាន់ជ្រេហើយក្តី៕

សូមទស្សនារូបភាពខាងក្រោម៖

Jaycee Chan
Jaycee Chan
Jaycee Chan ឡានថ្មី
Jaycee Chan ឡានថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]