ស្ទឹងត្រែង: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់សាធារណជន និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការជូន ដំណឹង និងការប្រមូលព័ត៌មានក្នុងមូលដ្ឋាន ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រុមគ្រូពេទ្យបានចុះយកសំណាកអ្នកសង្ស័យពាក់ព័ន្ធ ដើម្បីវិភាគរកជំងឺកូវីដ-១៩ ដោយបើឧករណ៍ តេស្ដរហ័ស (Abbott Panbia'M COVID-19 Ag) ក្នុងនោះបានរកឃើញករណ៍វិជ្ជមាន ប្រជាពលរដ្ឋ ចំនួន ១នាក់ ជាករណ៏ទី៣ ក្នុងខេត្តស្ទឹងត្រែង លើយុវជនឈ្មោះ ជាង ស៊ី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ដែលពាក់ព័ន្ធនឹងករណ៏វិជ្ជមានចំនួន ៥នាក់ ក្នុងគ្រួសារមួយនៅ ភូមិព្រែកតាវភ្នំ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។ ដោយសាមីធ្លាប់បានខ្លួនធ្វើដំណើរតាមរថយន្តដឹកបន្លែពីស្រុកកោះធំ ខេត្តកណ្តាល មកកាន់ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ដោយអាស្រ័យសូមពុកម៉ែ បងប្អូន និងប្រិយមិត្ត មេត្តាជ្រាបជាព៏ត៌មាន៕
ចង់ជ្រាបព័ត៌មានឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមអានសេចក្តីប្រកាសព័ត៌មានលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]