ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានផ្តល់អំណោយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតនៅសង្កាត់ស្ទឹងមានជ័យ៣ ក្នុងខណ្ឌមានជ័យ តាមរយៈការផ្តល់ជាគ្រឿងឧបភោគបរិភោគ ដល់ពលរដ្ឋស្ថិតក្នុងតំបន់ក្រហម ក្នុងខណ្ឌនេះ។
ក្រុមការងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី រួមមានបុគ្គលិក និងថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន បានបរិច្ចាគគ្រឿងឧបភោគបរិភោគរាប់រយកញ្ចប់ ដល់ពលរដ្ឋដែលកំពុងខ្វះខាតនៅភូមិឬស្សី១ និងភូមិឬស្សី២ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ បន្ទាប់ពីសង្កាត់នេះ ត្រូវបានចាត់ចូលថាជាតំបន់ដែលមានអ្នកឆ្លងច្រើនបំផុត នៅក្នុងវិធានការបិទខ្ទប់ថ្មីៗនេះ របស់សាលារាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ចប់គ្រឿងឧបភោគបរិភោគទាំងនោរួមមាន មី អង្ករ ត្រីខ ឆៃប៉ូវ និងទឹកត្រី ត្រូវបានប្រគល់ជូនមេភូមិ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅសង្កាត់ស្ទឹងមានជ័យ៣។
ក្នុងពេលប្រគល់ជូនអំណោយដល់មន្ត្រីមូលដ្ឋានក្នុងភូមិឬស្សី លោក សូវ៉ាត ដារីយាវិឆ នាយកប្រតិបត្តិលក់ និងចែកចាយរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី បានមានប្រសាសន៍ថា៖

សង្កាត់ស្ទឹងមានជ័យ៣ កាលពីខែមុនត្រូវបានចាត់ចូលថាជាតំបន់ក្រហម នៅក្នុងវិធានការរបស់សាលារាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ នៅដើមខែនេះ សាលារាជធានីភ្នំពេញបានកែប្រែការបែងចែងតំបន់ ដោយកាត់បន្ថយទំហំតំបន់បិទខ្ទប់។
លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតនៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់ នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារជាង ៦៥,០០០ភ្នាក់ងារ ដែលផ្តល់សេវាដល់អ្នកប្រើប្រាស់ ៤០លាននាក់ នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែលជួយផ្គត់ផ្គង់សេវានិងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗដ៏មានសុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]