ភ្នំពេញ: យោងតាមសារជូនដំណឹងដែលបង្ហោះលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់អនុគណកម្មាការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា សូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលជាអ្នករស់នៅតំបន់ផ្សារអូរឫស្សីឲ្យបានជ្រាបថា មានអ្នកជំងឺកូវីដ១៩ម្នាក់ បានទៅទិញម្ហូបនៅផ្សារអូរឫស្សីដែលលក់តាមសំយាប់ផ្ទះ ​ចាប់ពីថ្ងៃទី ៨ ដល់ ១៥ ខែឧសភា ឆ្នាំ២០២១កន្លងមក ដូច្នេះសូមបង្កើនការប្រុងប្រយ័ត្ន និងតាមដានអាការ:សុខភាពផ្ទាល់ខ្លួនជាចម្បង។

អនុគណកម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា គិតត្រឹមថ្ងៃម្សិលមិញនេះ យោងតាមរបាយការណ៍នៃសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា ករណីឆ្លងសរុបនៅកម្ពុជា បានកើនដល់២២៨៨៩ករណី ដោយក្នុងនោះមានករណីឆ្លងថ្មីចំនួន ៣៤៥ករណីបន្ថែមផងដែរ៕

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]