ភ្នំពេញ: កាលពីយប់ម្សិលមិញនេះ ពោលគឺកាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ កម្លាំងសមត្ថកិច្ចបាមចុះប្រតិបត្តិការបង្ក្រាបទីតាំងខុនដូមួយកន្លែងដែល លួចបង្កប់បើកក្លឹបកំសាន្ត តាមបណ្ដោយផ្លូវ ៩៥ កែងនឹងផ្លូវ ២៨៨ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលប្រាសចាកទាំងស្រុងពីវិធានការសុខភាព និងសេចក្តីំណែនាំរបស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសេចក្តីណែនាំនានារបស់់ថ្នាក់ដឹកនាំ ដែលបានបង្កជាការភ្ញាក់ផ្អើលទាំងយប់កណ្តាល អធាត្រតែម្តង។

សកម្មភាពបង្រ្កាបរបស់សមត្ថកិច្ច
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែលថា នៅក្នុងចំណោមអ្នកដែលត្រូវបាមសមត្ថកិច្ចឃាត់ខ្លួនទាំងនោះ រួមមានចាប់បានជនជាតិចិននិងវៀតណាមជាច្រើននាក់ ដែលបច្ចុប្បន្នកម្លាំងជំនាញបានធ្វើការឃាត់ខ្លួន និងបានបិទទីតាំងខាងលើជាបណ្តាអាសន្ន ខណ:កំពុងចាត់ការអ្នកជាប់ពាក់ព័ន្ធទៅនឹងអំពើល្មើសនេះទៅតាមនីតិវិធីច្បាប់៕

សកម្មភាពបង្រ្កាបរបស់សមត្ថកិច្ច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]