បរទេស៖ យោងទៅតាមគេហទំព័រ Louder Sound បានរាយការណ៍មកថា សក់ចំនួន ៦ សរសៃរបស់តារាចម្រៀង Kurt Cobain ដែលជាអ្នកដឹកនាំក្រុមចម្រៀង Nirvana បានទទួលមរណភាពកាលពីឆ្នាំ ១៩៩៤ ត្រូវបានដាក់លក់ក្នុងកម្មវិធីការដេញថ្លៃមួយ។

ដោយឡែក​អ្នករៀបចំកម្មវិធី បានប្រាប់ថា វត្ថុបុរាណដ៏កម្រនេះ ត្រូវបានលក់ជាមួយរូបថតរបស់តារាចម្រៀង ជាមួយស្ត្រីម្នាក់មានឈ្មោះថា Tessa Osbourne ដើម្បីបញ្ជាក់ថាសក់ទាំងនោះពិតជាមានមែន ដែលរូបនាងបានថតរូបជាច្រើនសន្លឹក ហើយបានកាន់កន្ត្រៃដើម្បីកាត់សក់ប្រវែងប្រហែល ១៨ សម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងអ្នកតំណាង ក៏ដូចជាអ្នករៀបចំការដេញថ្លៃមួយនេះ បាននិយាយថាសក់របស់តារាចម្រៀង Kurt Cobain ចំនួន ៦ សរសៃនេះ ត្រូវបានទិញដោយអតិថិជនដែលមិនបញ្ចេញឈ្មោះកាលពីថ្ងៃទី ៦ ឧសភា ដោយមានតម្លៃរហូតដល់ ១៤,០០០ ដុល្លារ។

គួររំលឹកផងដែរថា​​ ក្រុមតន្រ្តី Nirvana គឺក្រុមចម្រៀងដែលមានប្រជាប្រិយខ្លាំងកាលពីអតីតកាល បន្ទាប់ពីបានល្បី មួយឆ្នាំចុងក្រោយនៃជីវិតរបស់មេក្រុម Cobain ក៏បានទទួលរងពីជំងឺធ្លាក់ទឹកចិត្ត និងការប្រើប្រាស់ញៀនថ្នាំ។ យោងទៅតាម HWD តារាចម្រៀងប្រុសបានស្លាប់នៅឆ្នាំ ១៩៩៤ មូលហេតុនៃការធ្វើអត្តឃាតដោយបាញ់កាំភ្លើង៕

សូមទស្សនារូបភាពខាងក្រោម៖

Kurt Cobain 
Kurt Cobain 
Kurt Cobain និងស្រ្តីម្នាក់ដែលបានកាត់សក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]