តៃវ៉ាន់៖ ថ្មីៗនេះ យោងតាមទំព័រ QQ នៅល្ងាចថ្ងៃទី ១៨ ខែឧសភាស្រាប់តែមានអត្ថបទមួយ ដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបានដកស្រង់ចេញពីប្រភពព័ត៌មានពីតៃវ៉ាន់ ដោយបាននិយាយថា តារាប្រុស លោក Wallace Huo បានស្រវឹង ហើយបានវាយធ្វើបាប តារាស្រី Ruby Lin ដែលជាភរិយារបស់លោក បណ្តាលឱ្យនាងរលូតកូន និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ម៉្យាងវិញទៀត នៅក្នុងអត្ថបទនោះ ក៏បាននិយាយទៀតថា ថ្មីៗនេះ តារាស្រី Ruby Lin មិនបានបង្ហាញខ្លួនជាសាធារណៈនោះទេ ព្រោះអាពាហ៍ពិពាហ៍របស់នាង មានបញ្ហាជាច្រើន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ក្នុងអត្ថបទមួយនេះ បានបន្ថែមទៀតថា បច្ចុប្បន្ននេះ Ruby Lin កំពុងសន្លប់ ដោយសាររបួសរលូតកូននិងហូរឈាម នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលជាមុន បន្ទាប់មកកិច្ចព្រមព្រៀងនៃការលែងលះ ក៏ដូចជា ការបែងចែកទ្រព្យសម្បត្តិនឹងត្រូវធ្វើឡើងនៅពេលក្រោយ។

យ៉ាងណាមិញ ដោយសារតែគូស្វាមីភរិយាមួយនេះ កម្រនឹងបង្ហាញមុខជាសាធារណៈ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌មាននេះ។ តែទោះយ៉ាងណា បន្ទាប់ពីមានពាក្យចចាមអារាមផ្ទុះឡើងបែបនេះ តារាស្រី Ruby Lin ហាក់ដូចជាមានមធ្យោបាយ ដើម្បីឆ្លើយតប ដោយបានចែករំលែកអត្ថបទ បង្ហាញពីអាហារដែលនាងបានធ្វើដោយផ្ទាល់ដៃ ដោយសារតែស្វាមីនាង គឺជាមនុស្សដែលចូលចិត្តញ៉ាំហឹរ ដូច្នេះហើយ ម្ហូបដែលបានបង្ហាញទាំងអស់សុទ្ធតែមានម្ទេស ផងដែរ។

លើសពីនេះ ការពិតដែលថា មានពាក្យចចាមអារាមមិនពិតជាច្រើននាពេលកន្លងមកដែលទាក់ទងទៅនឹង Ruby Lin និង ស្វាមីរបស់នាង ក៏បានធ្វើឱ្យមានផលប៉ះពាល់ដល់រូបភាពរបស់គូស្វាមីភរិយាមួយនេះយ៉ាងខ្លាំង ប៉ុន្តែទោះជាយ៉ាងណា អ្នកទាំងពីរជ្រើសរើស នៅស្ងៀមដោយបានបញ្ជាក់ពីអារម្មណ៍រីករាយ របស់ពួកគេជាមួយនឹងសកម្មភាពផ្អែមល្ហែម៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Ruby Lin 
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]