ភ្នំពេញ៖ realme ដែលជាប្រេនស្មាតហ្វូនពេញនិយម ខាងបច្ចេកវិទ្យា នឹងដាក់ប្រកាសជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme 8 នៅថ្ងៃទី ២០ ខែឧសភា នេះវេលា ៧:០០ ល្ងាច ។ លើកនេះ realme នាំយក realme 8 មកបង្ហាញអមជាមួយGamers ៣ រូបដែលមានការគាំទ្រខ្លាំងក្នុងវិស័យកីឡាអេឡិចត្រូនិច​នោះគឺ​ លោក Ic3_fr0Gz អ្នកនាង​ Henaa Gaming និងកញ្ញា​ Seaneang ។ ពួកគាត់ទាំង៣ មានការភ្ញាក់ផ្អើល​ ចំពោះសមត្ថភាព realme 8 ដែលមានតម្លៃក្រោម ៣០០ ដុល្លារ ហើយ ព្រមទាំងមានលក្ខណៈសម្បត្តិល្អ ។ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នានៅកម្មវិធីប្រកាសជាផ្លូវការ​ realme 8 ដ៏ជក់ចិត្តនេះ។ តោះឥឡូវពួកយើងមកមើលពីលក្ខណៈពិសេសរបស់វាទាំងអស់គ្នា។

Gaming realme 8
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទះឈីប gaming Helio G95 ជាមួយបច្ចេកវិទ្យាមិនឆាប់ឡើងកំដៅ

realme 8 បំពាក់ដោយបន្ទះឈីប Gaming Helio G95 ដែលមាន 8 cores ជាមួយល្បឿន រហូតដល់ 2.05 Ghz និង quad-core Mali-G76 GPU វាមានសមត្ថភាពខ្លាំងអាចអូសហ្គេមធំៗបានផងដែរ ។ចំពោះបច្ចេកវិទ្យាបន្សាបកំដៅនេះធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពត្រជាក់ 14.4% បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វាrealme 7។

បន្ទះឈីប gaming Helio G95

អេក្រង់6.4-inch Super AMOLED display ជាមួយកំរិតពន្លឺដល់ 1000nits

realme 8 បំពាក់ដោយអេក្រង់លាតបេញ 6.4-inch Super AMOLED វាគាំទ្រមុខងារ Always-on Display នឹងមានសិនស័រស្កេនក្រយៅដៃផងដែរ។ វាមានកំរិតបង្ហាញ 1080P FHD​ និងកម្រិតប៉ះបញ្ជា 180Hz ដែលជួយឲ្យការប៉ះបញ្ជាកាន់តែរលូន​ ជាពិសេសសម្រាប់ការលេងហ្គេម។ វាពិតជាងាយស្រួលមើលក្រោមពន្លឺថ្ងៃដោយមានកម្រិតពន្លឺរហូតដល់ 1000nits ហើយវាក៏មានមុខងារ ការពារភ្នែក eye protection ដែលមានលក្ខណៈពិសេសដូចជា DC-like dimming និងប្រឆាំងពន្លឺភ្លើងនៅកម្រិតពន្លឺទាប។

អេក្រង់6.4-inch Super AMOLED display

កាមេរ៉ាAI Quad ទំហំ 64MPផ្តល់គុណភាពរូបថតពេលយប់កាន់តែច្បាស់ល្អ

realme 8 បំពាក់កាមេរ៉ាគោលទំហំ 64MP លែនទូលាយ ultra-wide-angle​  119° ទំហំ 8MP លែនmacro និង លែន B&W portrait បូករួមជាមួយមុខងារថតរូបទាន់សម័យជាច្រើនទៀត។​ មុខងារដំបុងគេដែលបំពាក់លើស្មាតហ្វូននោះគឺ​ Tilt-shift mode ការផ្តិតយករូបថតដែលមានលក្ខណៈរូបភាពឃើញតូចឬវីដេអូឃើញវត្ថុរូបតូចវាបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យនិងប្លែក ដោយវត្ថុនិងអ្វីៗទាំងអស់ប្រែក្លាយទៅពិតភពតូចល្អិត មើលទៅប្លែគអារម្មណ៍និងស្រស់ស្អាត។ វាត្រូវបានគេថតពីដំណើរនៃទីក្រុង ឬទីប្រជំជនដ៏មមាញឹកមួយ ដើម្បីធ្វើជាផ្នែកមួយនៃវីដេអូឲ្យកាន់តែមានភាពច្នៃប្រឌិត។ ចំណែក Starry time-lapse video គឺជាការថតយកដំណើរនៃហ្វូងផ្កាយ​ ជាលក្ខណៈវីដេអូដែលមានល្បឿនលឿន។ វាជាមុខងារសម្រាប់កម្រាន្តនៅពេលយប់ ជាពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង មើលទៅពិតជាអស្ចារ្យមែនទែន អមជាមួយទីតាំងភូមិសាស្រ្តដែលមានទេសភាពស្រស់ស្អាត។ realme 8ក៏ភ្ជាប់មកជាមួយមុខងារ Portraitថ្មីប្លែកដូចជា Neon Portrait, Dynamic Bokeh, New AI Portrait។

Tilt-shift mode 
Trendy Portrait

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]