ឥណ្ឌា: ដូចដែលប្រិយមិត្ត និងពុកម៉ែ បងប្អូន បានដឹងហើយថា ឥណ្ឌាជាប្រទេសមួយនៅក្នុងសកលលោកដែលមានប្រជាជនប្រកាន់យកសាសនាផ្សេងៗគ្នាជាច្រើន និងចម្រុះ ហើយនាពេលបច្ចុប្បន្ននេះឥណ្ឌាបានក្លាយជាប្រទេស ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានករណីវិជ្ជមាន កូវីដ ១៩ច្រើនជាងគេបំផុតនៅលើពិភពលោក។
យ៉ាងណាមិញ កាលពីពេលថ្មីៗ ប្រជាជនដែលនិយមប្រកាន់ យក និងគោរពបូជាដល់សាសនាហិណ្ឌូជាច្រើននាក់ បានធ្វើការបោះចោលរូបសំណាករបស់ទេវ:នានាដែលពួកគេតែងតែគោរពបូជា នៅតាមដងផ្លូវ និងតាមទន្លេនានា ក្រោយពួកគេទាំងនោះយល់ថា ព្រះដែលគេគោរពបូជាទាំងនោះពុំអាចជួយគេឲ្យរួចផុតពីជំងឺកូវីដ១៩បានឡើយ។
សូមរំលឹកផងដែលថា គិតត្រឹថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះយោងតាមរបាយលារណ៍ជាសកលស្តីពីជំងឺកូវីដ១៩ ប្រទេសឥណ្ឌាមានអ្នកឆ្លងសរុបដល់ទៅ ២៥,៤៩៥,១៤៤ នាក់ ដែលនៅក្នុងនោះមានអ្នកស្លាប់ដល់ទៅ ២៨៣,២៧៦ នាក់ ឈរនៅតំណែងលេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]