ថៃ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ជាក់ជាមិនខានជាមួយតារាសម្ដែងស្រីវ័យក្មេង Bella ដែលនាងជាតារាមានប្រជាប្រិយភាព និងមានឈ្មោះល្បីម្នាក់នៅក្នុងរង្វង់សិល្បៈ។
សម្រាប់តារាសម្ដែងស្រីរូបស្រស់ Bella គ្រប់គ្នាប្រាកដជាបានដឹងហើយ នាងគឺជានារីម្នាក់ដែលពោពេញទៅដោយភាពស្រស់ស្អាត ពីធម្មជាតិដោយស្នាមញញឹមមិនដែលស្រពោន និងភាពស្រស់ស្រាយដែលបានធ្វើឱ្យគ្រប់គ្នាមានការឈ្លក់វង្វេងមិនស្ទើរនោះទេ។ ក្នុងរយៈពេលកន្លងទៅនេះ Bella នាងកាន់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង និងស្ទើរតែមិនគួរឱ្យជឿថាជារូបនាងនោះទេ ព្រោះនាងបានង្ហាញរូបភាពជាច្រើនសន្លឹកនៅក្នុងបណ្ដាញសង្គម ដោយការផាត់មុខ និង ការតុបតែងខ្លួនបែបស៊ិចស៊ីនិងលេងទឹកមុខកាច មាំ និងម៉ឺងម៉ាត់ ដែលខុស ពី Bella ពីមុន គ្រប់ស្ទាយ៍ថត គឺនាងតែងតែស្រស់ស្រាយ ញញឹម និងបែបសុភាពៗ ជានិច្ច ។ប៉ុន្តែទោះបីនាងលេងស្ទាយ៍មុខកាច បែបនេះក៏ដោយ វាកាន់តែលើកសម្រស់របស់នាងឱ្យមើលទៅមានភាពស្រស់ស្អាតបន្ថែមទៀត៕
ប្រភព៖ Khaosod
Join Us ៖ https://t.me/khmerload
ចង់ដឹងច្បាស់សូមទៅទស្សនារូបភាពទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]