សហរដ្ឋអាមេរិក ៖ បន្ទាប់ពី លទ្ធផលនៃការប្រកួតសម្រស់ Miss Universe 2020 ប្រកាសរួចនោះ អ្នកគាំទ្រកម្មវិធីនេះ ហាក់សម្តែងការមិនពេញចិត្តនឹង លទ្ធផលនេះជាខ្លាំង ដោយលទ្ធផលនៃ ម្ចាស់មកុដ គ្មានក្រុមអ្នកគាំទ្រប្រទេសណា ទស្សន៍ទាញត្រូវឡើយ មិនតែប៉ុណ្ណោះ ក៏លេចឮដំណឹងថា កម្មវិធីឆ្នាំនេះ មានការប្រែប្រួលច្រើនខុសពី ឆ្នាំមុនៗ។

ទន្ទឹមនឹងនេះ សម្រាប់ក្រុមអ្នកមិនពេញចិត្ត បានបង្ហោះរូបភាព Meme ជាច្រើន ពីការប្រកួតនេះ ក្នុងនោះ ក៏មានរូបថតពិធីការិនី Olivia Culpo អតីតបវរកញ្ញាចក្រវាឡ ឆ្នាំ២០១២ ក៏ត្រូវបានគេ យកទៅផុសដែរ ដោយរូបនាង បានបង្ហាញទឹកមុខជ្រួញចិញ្ចើម ខណៈរូបនាងបាន បើកក្រដាសលទ្ធផល ដើម្បីប្រកាស តែមើលមួយភ្លែត កាយវិការបែបនេះ ចង់បង្ហាញភាពនឹកស្មានមិនដល់ បន្ទាប់ពីឃើញឈ្មោះប្រទេសនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្រោយពេលរូបខ្លួន​ ត្រូវបានផ្សព្វផ្សាយលើអ៉ីនធឺណែតបែបនេះ រូបនាងក៏បាន បង្ហោះសារដាក់ក្នុង Story IG ដែលបានសរសេររៀបរាប់ថា ៖

Olivia Culpo

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Olivia Culpo
Olivia Culpo
Olivia Culpo
Olivia Culpo
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]