អាមេរិក៖ អតីតរដ្ឋមន្ត្រីឃោសនាការ និង ព័ត៍មាន នៃរបបសាធារណរដ្ឋខ្មែរ លោក ឆាង សុង បានទទួលមរណភាពហើយ នៅក្នុងវ័យ៨២ឆ្នាំ នាទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
យោងតាមការបង្ហោះបញ្ជាក់ជាផ្លូវការពីហ្វេសប៊ុករបស់ លោកស្រី អេង លីគង ដែលត្រូវជាក្មួយស្រីរបស់លោក ឆាង សុង ក្នុងនោះដែរ លោកស្រី បានសរសេររៀបរាប់ទាំងសោកស្តាយដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្មួយពិតជាមានការសោកស្តាយលោកពូជាខ្លាំងសម្រាប់ការបាត់បង់ធនធានមនុស្សដូចជាលោកពូ និងសោកស្តាយដោយមិនបានទៅចូលរួមបុណ្យសព ដោយផ្ទាល់នៅលើទឹកដីសហរដ្ឋអាមេរិក។ — លោកស្រី អេង លីគង
គួររំលឹកផងដែរថា លោក ឆាង សុង គឺជារដ្ឋមន្ត្រីក្រសួងព័ត៍មាននៃរបបសាធារណរដ្ឋខ្មែរ ស្ថិតក្រោមការដឹកនាំរបស់លោកសេនាប្រមុខ លន់ នល់ ចាប់ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ១៩៧៥ ដែលក្នុងនោះ លោក ឆាង សុង បានរួចជីវិត ដោយបានភៀសខ្លួនទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]