កូរ៉េខាងត្បូង៖ យោងទៅតាមសារព័ត៌មាន និងកាសែតកូរ៉េជាច្រើនទៀតបានឲ្យដឹងថាតារាសម្តែងស្រី Lee Da Hee ត្រូវបានគេស្នើរសុំជាតួឯកស្រីនៅក្នុងខ្សែភាពយន្តថ្មី «Island» ដែលជាខ្សែភាពយន្តនេះជាត្រូវបានតារាស្រី Seo Ye Ji ត្រូវបានលាឈប់បន្ទាប់ពីបានរឿងអាស្រូវរបស់នាង។

តួយ៉ាងជាការឆ្លើយតប មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានឡើងលើកថា ក្រុមហ៊ុនភ្នាក់ងារ គ្រប់គ្រងរបស់តារាស្រីរូបនេះ បានកំពុងពិចារណា ក្នុងផ្លូវវិជ្ជមាន ក្នុងការផ្តល់សំណើរខាងលើនេះ។ ថ្វីត្បិតដូច្នេះក៏ដោយ ក៏មានប្រភពខ្លះបានអះអាងថា នាងបានបដិសេធព័ត៌មាននេះ ដែលជាអ្នកជំនួសតួអង្គ Seo Ye Ji នៅក្នុងរឿងភាគនេះទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា រហូតដល់ពេលនេះ មិនទាន់មានអ្វីដែលច្បាស់ការណ៍នៅឡើយទេ ដែលបញ្ជាក់នៅឡើយទេ។យ៉ាងណាមិញ ដោយសារតែរឿងអាស្រូវ ដែលទាក់ទងទៅនឹងតួឯកស្រីដំបូងឈ្មោះ Seo Ye Ji ក្រុមអ្នកផលិតរឿង ត្រូវកែប្រែស្គ្រីបភ្លាមៗ បន្ទាប់ពីការដកខ្លួនចេញភ្លាមៗ របស់តារាសម្តែងស្រីរូបនេះ ត្រូវរកអ្នកថ្មីមកជំនួស៕

សូមទស្សនារូបភាពខាងក្រោម​​៖

Seo Ye Ji
Lee Da Hee
Lee Da Hee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]