ឥណ្ឌា៖ សាកសពរាប់រយត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងទន្លេគង្គារ ហើយ​ត្រូវបានកប់នៅក្នុងដីខ្សាច់នៃច្រាំងនៃទន្លេ  ដោយអ្នកដែលរស់នៅជិតទីនោះ ដែលពួកគេធ្លាប់បោកខោអាវឬរបស់របរផ្សេងៗ នៅភាគខាងជើងនៃរដ្ឋ Uttar Pradesh សម្តែងការភ័យខ្លាច ថាពួកគេអាចជាជនរងគ្រោះជំងឺកូវីដ Covid-19 ។

សាកសពអ្នកជំងឺកូវីដ១៩ យកមកបូជានៅលើច្រាំងទន្លេគង្គា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកដែរថា ប្រទេសឥណ្ឌា​ បានទទួលរងការវាយប្រហារពីរលកនៃការរាតត្បាតរាតត្បាតទីពីរ ដោយមានអ្នកឆ្លងនិងស្លាប់ដោយសារកូវីដ១៩ ជារៀងរាល់ថ្ងៃ។ ក្នុងនោះដែរ ឥណ្ឌាមានករណីឆ្លងកូវីដ១៩ ជាង ២៥ លានករណីនិងមានអ្នកស្លាប់ ២៧៥.០០០ នាក់ប៉ុន្តែអ្នកជំនាញនិយាយថាចំនួនអ្នកស្លាប់ពិតប្រាកដគឺខ្ពស់ជាងតួលេខជាក់ស្តែង។

សាកសពនៅលើច្រាំងទន្លេ ដែលត្រូវបានគេយកមករួមជាមួយរណ្តៅបុណ្យសពដែលកំពុងឆាបឆេះនិងកន្លែងបូជាសព បានបញ្ជាក់ពីរឿងរ៉ាវនៃចំនួនអ្នកស្លាប់ដែលមិនទាន់មាននៅក្នុងទិន្នន័យផ្លូវការ។

លោក Neeraj Kumar Singh ស្នងការប៉ូលីសសម្រាប់ Buxar នៅក្នុងភូមិ Chausa បានប្រាប់សារព័ត៍មាន BBC ថា ការធ្វើកោសល្យវិច័យត្រូវបានធ្វើឡើងនៅលើសាកសពទាំងនោះ ដែលខូចទ្រង់ទ្រាយភាគច្រើន ហើយសាកសពត្រូវខ្លះ បញ្ចុះនៅក្នុងរណ្តៅក្បែរច្រាំងទន្លេ។

ទន្លេគង្គា

ក្រុមមន្រ្តីជំនាញ បាននិយាយថាអដ្ឋិធាតុមួយចំនួនអាចជាបំណែកនៃសាកសព ដែលបានរកឃើញអណ្តែតចូលទៅក្នុងទន្លេគង្គា បន្ទាប់ពីការបូជានៅតាមច្រាំង ប៉ុន្តែអ្នកជំនាញ សង្ស័យថាសាកសពទាំងនោះ ត្រូវបានគេបោះចោលនៅក្នុងទន្លេ។ ក្នុងនោះដែរ ក្រុមប៉ូលីស បានតំឡើងសំណាញ់នៅក្នុងខ្សែទឹកដើម្បីស្ទាក់ចាប់សាកសពទាំងនោះ។

មួយថ្ងៃក្រោយមក មានចម្ងាយ ១០kmពីភូមិ Chausa សាកសពជាច្រើនត្រូវបានគេប្រទះឃើញរាយប៉ាយនៅលើច្រាំងទន្លេក្នុងភូមិ Gahmar ក្នុងស្រុក Ghazipur រដ្ឋ Uttar Pradesh ដោយមានសត្វឆ្កែព្រៃនិងសត្វក្អែកជាច្រើនកំពុងហែកស៊ីសាកសពទាំងនោះ។

កាលពីសប្តាហ៍មុន អាជ្ញាធរក្នុងតំបន់ Buxar នៃភូមិ Buxar ក្នុងរដ្ឋBihar ជិតខាង បាននិយាយថាយ៉ាងហោចណាស់សាកសពចំនួន ៧០ នៃអ្នកស្លាប់ដោយសារ Covid-19 ដែលត្រូវបានគេអណ្តែតនៅលើច្រាំងទន្លេគង្គា មកពី រដ្ឋ Uttar Pradesh នេះបើតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI)៕

ផែនទីទន្លេគង្គា
កន្លែងបូជាសព
ទន្លេគង្គា ថតពីលើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]