ភ្នំពេញ: កម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាលពិភពលោកលើកទី៦៩ ឆ្នាំ២០២០ ត្រូវបានបញ្ចប់ រដូវកាលនៃការជ្រើសរើសបេក្ខភាពតំណាងកម្ពុជា បន្តពីសារីតាក៏បានឈានចូលមកដល់ ស្របពេលនេះ ស្ថាប័នបវរកញ្ញាឯកចក្រវាលកម្ពុជា (Miss Universe Cambodia)ក៏បានចាប់ផ្តើមស្វែងរកបេក្ខនារី ដែលមានសមត្ថភាព ទេពកោសល្យ និងឆន្ទះ មោះមុតតំណាងឲ្យជាតិកម្ពុជា ចូលរួមក្នុងការប្រកួតកម្មវិធីMiss Universeលើកទី៧០នៅប្រទេសកូស្តារីកាផងដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះមហាជន ជាពិសេសហ្វេនៗ Beauty Pageant បានធ្វើការលើកទឹកចិត្ត ក៏ដូចជាបានចែករំលែកនៅរូបភាព របស់បេក្ខនារី ដែលជាតារាសម្តែង និងជាអ្នកមានទេពកោសល្យក្នុងវិស័យសិល្ប:ដើម្បីជម្រុញឲ្យគាត់ទាំងនោះ ចូលរួមប្រកួតកម្មវិធីMiss Universe Cambodia ក្នុងពេលឆាប់ៗនេះ។ដោយឡែកបេក្ខភាពលេចធ្លោទាំងនោះរួមមាន:
១/. កញ្ញា ជីមី(Jimi): ពិធីការិនី និងបង្ហាញម៉ូត
២/.កញ្ញា សាន កុសុម: ធីតាឯកសង្រ្កាន្តកម្ពុជា
៣/.កញ្ញា Melia (តារាបង្ហាញម៉ូត កូនកាត់ខ្មែរ-បារាំង)
៤/.កញ្ញា នីសី( អតីតបេក្ខភាពMiss Earth Cambodia)
៥/.កញ្ញា រក្សា: តារាបង្ហាញម៉ូត
៦/.កញ្ញា គីម លាង: តារាបង្ហាញម៉ូត
៧/.កញ្ញា ពេជ្រ វត្តីសារ៉ា: អតីតបេក្ខភាព Miss World Cambodia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]