ភ្នំពេញ៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ Cambodia Beauty Collection ប្រកាសកម្មវិធីប្រកួតសម្រស់ឯក នឹងជ្រើសរើសបេក្ខនារីដែលមានសម្រស់ស្រស់ស្អាត និងមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ដោយមិនកំណត់ថានៅលីវ ឬរៀបអាពាហ៍ពិពាហ៍រួចនោះទេ ហើយកម្មវិធីនឹងឈប់ទទួលពាក្យ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ។

កម្មវិធីនេះ រៀបចំឡើងដោយ ក្រុមហ៊ុន Cyber Bear Co., Ltd (ក្រុមហ៊ុនព័ត៌មានវិទ្យា របស់ប្រទេសជប៉ុន) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រង្វាន់ផ្តល់ជូនបេក្ខនារី ជ័យលាភី ៖

-          ជ័យលាភីលេខ ទទួលបានទឹកប្រាក់ ៤០,០០០,០០០ រៀល

-          ជ័យលាភីលេខ ទទួលបានទឹកប្រាក់ ២០,០០០,០០០ រៀល

-          ជ័យលាភីលេខ ទទួលបានទឹកប្រាក់ ១០,០០០,០០០ រៀល

បន្ថែមលើសពីនោះទៀត ម្ចាស់ជ័យលាភីនឹងទទួលបានការប្រើប្រាសផលិតផលម៉ាក ASNOW ពេញមួយ​ឆ្នាំ ដោយមិនគិតថ្លៃ និងក្លាយជាទូតសុឆន្ទៈ តារាតំណាងក្រុមហ៊ុនផ្ទាល់។ 

កម្មវិធីប្រកួតសម្រស់ឯក ពី Cambodia Beauty Collection

នៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ មានការចូលរួមពីតារាកិត្តិយសល្បីៗជាច្រើនរូប ដូចជា កញ្ញា Nikki Nikki , តារាចម្រៀង Orginal Song លោក Vannda , តារាចម្រៀង Rap ,និង DJ Maily ប្រចាំប្រទេសកម្ពុជា រួមជាមួយនឹង លោក Minoru Ujita DJ ដ៏ល្បីឈ្មោះមកពីប្រទេស ជប៉ុន , កញ្ញា Hany Ito អ្នកឌីហ្សាញសម្លៀកបំពាក់់អន្តរជាតិ មកពីប្រទេសជប៉ុន ,  លោក Hikaru Seino អ្នកឌីហ្សាញផ្កាស្រស់លំដាប់ពិភពលោកផងដែរ ។

Cambodia Beauty Collection គឺជាឆាកផ្សព្វផ្សាយវប្បធម៌ដ៏​ធំមួយ របស់​យុវតីវ័យ​ជំទង់​នៅក្នុង​​ប្រទេស​កម្ពុជា។ ក្រុមហ៊ុនមានគោលបំណងប្រារព្ធធ្វើកម្មវិធីរៀង​រាល់​ឆ្នាំ សម្រាប់​យុវតី​វ័យជំទង់​ និងឲ្យ​ជានិរន្តភាពត្រូវ​បានគេស្រឡាញ់​ពេញ​ចិត្ត​ ។
Cambodia Beauty Collection គឺជាព្រឹត្តិការណ៍មួយដែលផ្តោតសំខាន់លើផ្នែក «ម៉ូដ និងសម្រស់» ដើម្បីធ្វើឱ្យក្តីសុបិនរបស់យុវតីក្លាយជាការពិត យើង​នឹងបង្កើត​ពិភពលោក​ថ្មីមួយ​ដែល​នារីៗកម្ពុជាប្រាថ្នាចង់បាន និងទទួលជោគជ័យក្នុងឯករាជ្យភាព ផ្នែកហិរញ្ញវត្ថុ ហើយ​ធ្វើឲ្យសេដ្ឋកិច្ច​របស់ពួកគាត់មានភាពប្រសើរឡើង តាមរយៈការទទួលបានការបណ្តុះបណ្តាល នូវផ្នែកអភិវឌ្ឍសោភ័ណភាពសម្រស់ និង​ច្នៃម៉ូដនៅកម្ពុជា ​ បន្ថែមជាមួយនឹងការអភិវឌ្ឍន៍ ភាពជាអ្នកដឹកនាំផងដែរ។

Cambodia Beauty Collection ចង់ឲ្យនារីៗមានឳកាសបំពេញក្តីស្រម៉ៃរបស់ខ្លួន ដែលពុំធ្លាប់​មានកម្ម​វិធីណា​ផ្តល់ឲ្យពីមុនមកនៅលើឆាក Run Way ដ៏ធំ ដែលអាចទទួលបេក្ខភាពនារីមានសមត្ថភាព១០០នាក់ ក្នុងពេលតែមួយ។
ការដាក់ពាក្យនៅតែបន្ត រហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីធ្វើការដាក់ពាក្យបានដោយគ្រាន់ចុចលើគេហទំព័រខាងក្រោមនេះ៖

https://cyberbearkhm.com/beautycollection/kh/entry.php

ប្រញាប់ឡើងដាក់ពាក្យមុន នឹងមានឳកាសទទួលសម្លេងឆ្នោតគាំទ្រមុនគេ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]