កូរ៉េខាងត្បូង៖ Yang Soobin គឺជាតារាដ៏ល្បីមួយរូបនៅក្នុងបណ្តាញសង្គមយូធូប ដែលអ្នកគាំទ្រយ៉ាងច្រើនកុះករខ្លាំង ដោយមិនត្រឹមតែនៅក្នុងប្រទេសកូរ៉េនោះឡើយ គឺនៅមានប្រទេសជាច្រើនទៀតដែលនិយមគាំទ្រតារារូបនេះផងដែរ។
ជាការពិតណាស់ តារាស្រីរូបនេះ បានចាប់ផ្តើមធ្វើវីដេអូនៅក្នុងយូធូបដោយការបរិភោគអាហារ នៅក្នុងបណ្តាញសង្គមយូធូប ជាច្រើនឆ្នាំមកហើយ ដោយកន្លងមក តារារូបនេះមិនបានយកចិត្តទុកដាក់ក្នុងការហាត់ប្រាណអ្វីឡើយ ប៉ុន្តែក្រោយមកផ្នត់គំនិតក៏បានផ្លាស់ប្តូរ ដោយពេលនេះ កញ្ញាបានសម្រេចក្តីសុបិន្តសម្រកទម្ងន់បាន ដោយប្រើប្រាស់ពេលវេលា២ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងរយៈពេល២ឆ្នាំនេះ Yang Soobin តែងតែបង្ហាញពីការផ្លាស់ប្តូររូបរាងមិនដែលដាច់ឡើយ ដោយយើងអាចឃើញសមិទ្ធផលទាំងនេះ ដែលរូបរាងរបស់កញ្ញាគឺចាប់ផ្តើមស្រកទៅៗ ដោយពេលនេះគឺមើលទៅអាចនឹងដូចមនុស្សពីរផ្សេងគ្នាអញ្ចឹង។ ការខិតខំប្រឹងប្រែងនេះ គឺបញ្ជាក់ពីការខិតខំប្រឹងប្រែងមិនចុះចាញ់ តាំងពីធាត់ខ្លាំងរហូតអាចសម្រេចបានលទ្ធផលក្លាយជាស្រីស្អាតដែលមានរាងស្វែលមួយរូបនឹងគេដែរ។
ដូច្នេះប្រិយមិត្តដែលមានបំណងចង់សម្រកទម្ងន់សូមកុំបោះបង់ចោលនូវក្តីសុបិន្តមួយនេះ ដោយអាចចាប់ផ្តើមជាមួយនឹង ការហាត់ប្រាណ និងកំណត់របបអាហារសុខភាពជាប្រចាំផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]