ទោះបីនៅក្នុងសម័យបច្ចុប្បន្ននេះបច្ចេកវិទ្យាទំនើបៗគឺមានភាពរីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះរឿងអបិយជំនឿទៅលើរឿងខ្មោច ព្រាយ បិសាច គឺនៅតែជាចម្ងល់ និងជារឿងអាថកំបាំងដដែល ដោយគ្មាននរណាម្នាក់អាចបងស្រាយគ្រប់ជ្រុងជ្រោយនោះឡើយ។
ជាការពិតណាស់ មនុស្សជាច្រើនគឺមានជំនឿទៅលើរឿងផ្លូវងងឹត និងជឿថាព្រលឹងនៅលើភពផែនដីនេះគឺពិតជាមានពិតមែនគ្រាន់តែយើងមិនអាចមើលឃើញ ក្រៅពីនេះទៀតពួកគេក៏មានអំណាច និងកម្លាំងថាមពលផ្សេងៗដែលធ្វើឲ្យមនុស្សមានបញ្ហាដូចដែលគេនិយាយតៗគ្នាពិតមែន?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ដោយហេតុនេះហើយ ទើបថ្ងៃនេះខ្មែរឡូត សូមលើកយកប្រធានបទដែលទាក់ទៅវិញ វត្ថុទាំងនេះដែលល្បីខ្លាំងថាជាប់បណ្តាសា និងវិញ្ញាណថែរក្សា ដោយមិនមាននរណាម្នាក់អាចធ្វើជាម្ចាស់បានយូរឡើយ។
១.តុក្កតា Anna Bell
ដំបូងឡើងមាននិស្សិតវ័យក្មេងម្នាក់ឈ្មោះ Donna បានទទួលកាដូពីម្តាយរបស់ខ្លួនជាតុក្កតាមួយដែលបានទិញពីកន្លែងលក់របស់របរមួយទឹក។ បន្ទាប់ពីទុកតុក្កតានេះនៅផ្ទះបានមួយរយៈទើបនាងដឹងថា តុក្កតានេះគឺមានជីវិត ដោយអាចផ្លាស់ទីកន្លែងដោយខ្លួនឯង រួមទាំងបានលងបន្លាច បង្កគ្រោះថ្នាក់ដល់មិត្តភក្តិរបស់នាងម្នាក់ ទើបចុងក្រោយ Donna បានទាក់ទងទៅលោកអាចារ្យពីររូប Edនិង Orraine Warren ប៉ុន្តែចុងក្រោយគឺមិនយកឈ្នះនូវបិសាចនេះ បានក៏សម្រេចចិត្តយកតុក្កតានេះទៅសារមន្ទីរ របស់ពួកគេដែលជាកន្លែងសុវត្ថិភាពផងដែរ។
២.ពេជ្រនៃសេចក្តីសង្ឃឹម
ពេជ្រនេះគឺជាគ្រឿងអលង្ការដែលមានតម្លៃ ពី២០០ ទៅ៣៥០លានដុល្លារ អាចនិយាយជាពេជ្រមួយដែលមានតម្លៃថ្លៃខ្លាំង ក្នុងចំណោមពេជ្រផ្សេងទៀតនៅក្នុងពិភពលោក ។ ប៉ុន្តែមានរបាយការណ៍ជាច្រើនបានសរសេរថា ពេជ្រនេះគឺនាំសំណាងអាក្រក់ មិនត្រឹមម្ចាស់របស់ពេជ្រនេះទេ គឺរួមទាំងនរណាដែលប៉ះពាល់ពេជ្រក៏ត្រូវជួបសំណាងអាក្រក់ដូចគ្នា។ មកទល់ពេលសព្វថ្ងៃជនរងគ្រោះដោយសារពេជ្រនេះ មានចំនួនលើសពី១០នាក់។
៣. ចម្លាក់កងទ័ព Terra Cotta
នៅក្នុងឆ្នាំ១៩៧៤ មានកសិករមួយក្រុមរកឃើញ រូបចម្លាក់ទាហានទាំងនេះ ប៉ុន្តែក្រោយមករឿងរា៉វអាក្រក់ក៏ចាប់ផ្តើមកើតឡើង ដោយអ្នកខ្លះបានបាត់បង់ជីវិត ឯខ្លះទៀតសម្លាប់ខ្លួន ចំណែកមួយចំនួនទៀត ត្រូវបានបាត់បង់ទ្រព្យសម្បត្តិ បាត់បង់ការងារ រហូតដល់ធ្លាក់ខ្លួនក្រទៀតផង។
ចម្លាក់កងទ័ព Terra Cotta ធ្វើពីដីឥដ្ឋ ដែលតំណាងឲ្យទាហានរបស់ អធិរាជQin Shi Huang និងអធិរាជដំបូងបង្អស់របស់ប្រទេសចិន ដោយរបាយការណ៍បានបង្ហាញថាអធិរាជរូបនេះ បានបញ្ជាឲ្យគេកប់រូបលោក ជាមួយអ្នកសាងសង់រូបទាហាន ប្រមាណជា១០០០នាក់ទាំងរស់ ដើម្បីរក្សានូវអាថ៌កំបាំង កុំឲ្យបែកធ្លាយទៅខាងក្រៅ។
៤.ប្រអប់ Dybbuk
មិនខុសពី តុក្កតា Anna Bell ប៉ុន្មានទេ ប្រអប់មួយនេះត្រូវបានគេជឿថាមានវិញ្ញានបិសាចគ្រប់គ្រង ដោយម្ចាស់ដើមវត្ថុនេះ គឺជាអ្នករស់រានមានជីវីត នៅក្នុងសោថនាថកម្ម ការសម្លាប់ជនជាតិជ្វីហ្វយ៉ាងរង្គាលក្នុងកំឡុងពេលសង្គ្រាមលោកលើកទីពីរ។ យ៉ាងណាមិញ ក្រោយពីទិញមកពីម្ចាស់ដើមមក ម្ចាស់បន្ទាប់ក៏សង្កេតឃើញ ពីព្រឹត្តិការណ៍ចម្លែក កើតឡើងជាបន្តបន្ទាប់។ សូម្បីតែតារាចម្រៀង Post Malone ក៏ជឿលើអនុភាពរបស់វត្ថុនេះដែរ ដោយលើកបាននិយាយថា ខ្លួនចាប់ផ្តើមជួបនូវរឿងចម្លែកៗ និងការលងបន្លាចផ្សេងៗ ក្រោយពីបានប៉ះវត្ថុនេះរួចមក។
៥.សម្លៀកបំពាក់អាពាហ៍ពិពាហ៍ Anna Baker
Anna Baker គឺជាអ្នកមានទ្រព្យសម្បត្តិម្នាក់ ដែលមានបំណងចង់រៀបការជាមួយនឹង បុរសជាកម្មករសិប្បកម្មដែកម្នាក់ ដោយខ្លួនបានទិញឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍នេះរួចជាស្រេច ប៉ុន្តែត្រូវបានគ្រួសារបដិសេដ បន្ទាប់មកនាងបានសម្រេចចិត្តមិនរៀបការជាមួយនឹងនរណាទាំងអស់ ដោយសុខចិត្តរស់នៅម្នាក់ឯងដល់ស្លាប់តែម្តង។
ទោះបីពេលវេលាកន្លងមកយូរទៅយ៉ាងណាក្តី សម្លៀកអាពាហ៍ពិពាហ៍ មួយឈុតនេះ គឺនៅតែត្រូវបានគេជឿថា ព្រលឹងវិញ្ញាណរបស់ Anna Baker គឺនៅតែគ្រប់គ្រងទៅលើសម្លៀកបំពាក់នេះដដែល ដោយសារពេលខ្លះមានចលនាដោយឯកឯង ធ្វើឲ្យអ្នកដែលចូលមកទស្សនាវិមានគ្រួសារ Baker មានអារម្មណ៍ខ្លាច និងមិនហ៊ានប៉ះពាល់ទៅលើវត្ថុនេះឡើយ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]