ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អនុគណៈកម្មាការស្រាវជ្រាវកូវីដ១៩ នៅកម្ពុជាតាមរយៈ:គេហទំព័រហ្វេសប៊ុកផ្លូវការ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែល​មានទំនាក់ទំនងជាមួយបុគ្គលិកនៅ សាលាអន្តរជាតិS.C.I.A (Singapore Cambodia International Academy) ដែលមានទីតាំងស្ថិតនៅ One Pack សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរាប់គិតចចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១កន្លងមក នឹងដើម្បីសុវត្ថិភាព សូមមេត្តាដាក់ខ្លួននៅដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ផ្អែកលើមូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ហើយអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ មានចំនួន២នាក់ ។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមប្រិយមិត្ត និងពុកម៉ែ បងប្អូនមេត្តាជ្រាបជាព័ត៌មាន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សាលាអន្តរជាតិS.C.I.A 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]