ពេលពពោះ ម៉ាក់ៗមួយចំនួនធំខិតខំញ៉ាំអាហារប៉ូវច្រើនមុខ ដើម្បីឲ្យកូនកើតមកមានសុខភាពល្អ ពេញលក្ខណៈ ជាពិសេសចង់ឲ្យកូនកើតមកស្អាតតែម្ដង។ ក្នុងចំណោមស្ត្រីពពោះ មានការលើកឡើងមួយថា ចង់បានកូនកើតមកស្បែកសស្អាត ម៉ាក់ៗគួរញ៉ាំទឹកដោះគោឲ្យច្រើន។
ឆ្លើយតបទៅនឹងការលើកឡើងបែបនេះ ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានពន្យល់ឲ្យដឹងថា ការញ៉ាំទឹកដោះគោ ឬទឹកសណ្ដែក មិនអាចកំណត់ពណ៌សម្បុរកូនបានទេ។ លោកថា តាមពិតទៅ ការដែលកូនកើតមកមានសម្បុរស គឺអាស្រ័យទៅលើពូជសាសន៍ និងហ្សែនរបស់ឪពុកម្ដាយតែប៉ុណ្ណោះ អាហារមិនអាចកំណត់ពណ៌សម្បុររបស់កូនយើងបានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវេជ្ជបណ្ឌិតរូបនេះបន្តថា ចំពោះស្ត្រីពពោះ ការញ៉ាំទឹកដោះគោមិនអាចកំណត់ពណ៌សម្បុរកូនបានក៏ពិតមែន តែទឹកដោះគោមានអត្ថប្រយោជន៍ដល់សុខភាពម្ដាយ និងកូននៅក្នុងផ្ទៃ។ ម៉ាក់ៗពពោះនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីសារធាតុចិញ្ចឹមនៅក្នុងទឹកដោះគោមានដូចជា៖
– ប្រូតេអ៊ីន៖ ជាសារធាតុចិញ្ចឹមចាំបាច់ចំពោះមនុស្សគ្រប់វ័យ ពិសេសចំពោះស្ត្រីពពោះ។ ម្យ៉ាងវិញទៀត គភ៌ត្រូវការប្រូតេអ៊ីន ដើម្បីលូតលាស់ និងបង្កើតជាលិកាល្អថ្មីៗច្រើន។
– កាល់ស្យូម៖ ទឹកដោះគោផ្ដល់កាល់ស្យូមគ្រប់គ្រាន់សម្រាប់ស្ត្រីពពោះ ព្រោះរាងកាយម្ដាយត្រូវការជាតិកាល់ស្យូម សម្រាប់ជួយដល់ការអភិវឌ្ឍឆ្អឹង សាច់ដុំ បេះដូង និងសរសៃប្រសាទរបស់គភ៌។ លើសពីនេះ ទឹកដោះគោជួយកាត់បន្ថយហានិភ័យក្នុងការកើតជំងឺពុកឆ្អឹងទៅថ្ងៃខាងមុខ។
– វីតាមីន D៖ វីតាមីន D និងកាល់ស្យូម ជួយរក្សាឆ្អឹងរបស់ម៉ាក់ៗឲ្យមានសុខភាពល្អ ហើយវាក៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង ជាហេតុជួយកម្ចាត់រាល់មេរោគ ការពារទាំងម៉ាក់ និងអាអូនក្នុងផ្ទៃពីការឆ្លងជំងឺ។ ក្រៅពីនេះ ការទទួលបានវីតាមីន D គ្រប់គ្រាន់ក្នុងពេលពពោះ ជួយរក្សាទម្ងន់ទារកឲ្យមានសុខភាពល្អ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]