ថៃ៖ ទោះជាកាន់តែកៀកដល់ថ្ងៃសម្រាលកូនក៏ពិតមែន តែតារាស្រី Knomjean Kulamas ហាក់ត្រូវបានហ្វេនៗជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលនាង តែងតែចេញមកបង្ហាញពីស្ទាយ៍តុបតែងខ្លួនដ៏ទាន់សម័យ ស្ទើរតែគ្រប់ឈុត។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រី Knomjean បានបន្តបញ្ចេញរូបភាពឈុតថ្មីៗជាបន្តបន្ទាប់ ដោយនៅក្នុងឈុតមួយនេះ នាងក៏បានថតជាគូជាមួយនឹងស្វាមីរបស់នាង ថែមទាំងបានជ្រើសរើសសម្លៀកបំពាក់ពណ៌សឱ្យត្រូវគ្នា និងបានបង្ហាញពីភាពស៊ិចស៊ីបញ្ចេញសាច់ បង្ហាញពីពោះធំដែលកំពុងតែជិតសម្រាលកូន ដែលធ្វើឱ្យរូបថតនីមួយៗចេញមក ពិតជាមានភាពកក់ក្តៅ និងពោរពេញដោយក្តីស្រលាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានឃើញហើយ អាចនិយាយបានថា វាគឺជាពេលវេលាដ៏ររំភើបមួយ ដែលធ្វើឲ្យហ្វេនៗជាច្រើនកាន់តែចង់ឃើញមុខកូនៗអ្នកទាំងពីរក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

knomjean
knomjean
Knomjean
Knomjean និងស្វាមី
Knomjean និងស្វាមី
Knomjean និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]