រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី លោក គី តិច ក្រុមមេធាវីរាជរដ្ឋាភិបាល និង ជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គណនី Facebook របស់ពិធីការិនីទូរទស្សន៍My TV កញ្ញា មាន ពេជ្ររីតា ដែលមានឈ្មោះថា Yu Bee ត្រូវជនអនាមិក លួចយកគ្រប់គ្រង និងប្រើប្រាស់ ដោយ Facebook របស់នាង មិនត្រូវប្រើប្រាស់ ចាប់តាំងពីកញ្ញា ត្រូវចាប់ខ្លួន។
ក្នុងនោះដែរ លោកមេធាវី គី តិច បានបន្ថែមទៀតថា ចាប់តាំងពីថ្ងៃទី៨ ខែឧសភា ដែលកញ្ញា មាន ពេជ្ររីតា ត្រូវបាននគរបាលខណ្ឌទួលគោក គឺកញ្ញាមិនដែលបានប្រើប្រាស់គណនី Facebook របស់ខ្លួនឡើយ ដោយសារទូរស័ព្ទត្រូវបានរក្សាទុកនៅក្នុងដៃនគរបាល និង តុលាការ។ រហូតដល់យប់ថ្ងៃទី១៩នេះ Facebook របស់កញ្ញា មាន ពេជ្ររីតា ឃើញ Online ហើយកញ្ញាសាកចូលប្រើប្រាស់ ក៏ចូលលែងកើត ដោយសារតែ Username និង លេខកូដសំងាត់ ត្រូវបានគេលួចគ្រប់គ្រង និង ដូរលេខកូដថ្មី៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]