ខេត្តតាកែវ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ ដោយអភិបាលខេត្ត លោក អ៊ូច ភា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាលសម្រេចធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការប្រកបអាជីវកម្មលក់ដូរនៅក្នុងផ្សារសំរោងយ៉ោង ដែលស្ថិតនៅក្នុងភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ១៩ ច្រើនដោយបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដោយពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
នៅក្នុងសេចក្តីសម្រេចនោះដែរ ត្រង់ប្រការ១ បានបញ្ជាក់ថា រាល់អាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារសំរោងយ៉ោង ត្រូវផ្អាកចាប់ពីម៉ោង ៥៖០០ នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតទាល់តែមានការជូនដំណឹងជាថ្មី ដើម្បីធ្វើការកាត់ផ្តាច់ច្រវ៉ាក់នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ក៏ដូចជាភូមិសាស្ត្រ ដែលបានបិទខ្ទប់ និង ជៀសវាងជំងឺនេះ ឆ្លងរាលដាលទៅតំបន់ដទៃទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯ អាជីវករទាំងអស់ មានកាតព្វកិច្ច ត្រូវផ្តល់នូវការសហការជាមួយអាជ្ញាធរ ក្នុងការផ្តល់សំណាកតេស្តរកវីរុសកូវីដ១៩៕
សូមអានសេចក្តីសម្រេចពិស្តារដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]