ថៃ៖ ទោះបីជាការប្រកួតប្រឡងបវរកញ្ញាចក្រវាល បានកន្លងហួសទៅប៉ុន្មានថ្ងៃហើយក្តី ក៏អ្នកនិយមលេងអ៉ីនធឺណែត បានលើកជាប្រធានបទជាហូរហែរ ក្នុងការបញ្ចេញមតិរបស់ពួកគេ ពីការកម្មវិធីប្រកួតបវរកញ្ញាធំបំផុតប្រចាំឆ្នាំ ដែលបវរកញ្ញាមកពីប្រទេស Mexico បានគ្រងម្ចាស់មកុដក្នុងឆ្នាំ ២០២០ លើកទី ៦៩​នេះ។

ដោយឡែក ក៏មានមតិមួយចំនួន បានសោកស្តាយ ក្នុងដែលបវរកញ្ញាតំណាងប្រទេសរបស់ខ្លួន មិនបានទទួលមកុដ ក្លាយជាបវរកញ្ញាឯក ក្នុងឆ្នាំនេះ ក៏បានលើកឡើងមតិមិនសមស្រប ក៏ដូចជា សេចក្តីអធិប្បាយចំអកឡកឡើយជាច្រើនទៅកាន់ ម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាល Mexico។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ក៏មានតារាសម្តែង ក៏ដូចជាពិធីករលោក Tack Pharunyoo បានបង្ហោះរូបភាព សម្រស់ប្រៀបធៀបជាលក្ខណៈលេងសើចទៅកាន់បវរកញ្ញាចក្រវាល ២០២០ ដែលដាក់ផ្ទឹមគ្នានឹងតារាចម្រៀងជើងចាស់ អ្នកស្រី Sunaree ទៅវិញ ថែមទាំងសរសេរខ្លឹមសារបែបឌឺដងថែមទៀតដោយបានលើកឡើងថា៖

Tack Pharunyoo

ទោះជាយ៉ាងណាក៏ដោយ សេចក្តីលេងសើចបែបនេះ ហាក់បីដូចជាមើលងាយ ពីសមត្ថភាព និងរូបសម្រស់របស់បវរកញ្ញា Mexico ជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះក៏មានមហាជនជាច្រើន ក៏បានចូលបញ្ចេញមតិបបែបតែៗ ស្ករៗទៅវិញ។ នេះប្រហែលជា មហាជនក្នុងប្រទេសមួយនេះ កើតទុក្ខមិនសុខចិត្ត សោកស្តាយ ក៏ព្រោះតែបវរកញ្ញាតំណាងប្រទេសថៃ Amada មិនទទួលបានលទ្ធិផលល្អ អាចឈរត្រឹមតែ Top 10 បានធ្វើពួកគេមិនពេញចិត្ត៕

សូមទស្សនារូបភាពខាងក្រោម៖

Pharunyoo
Sunaree
បវរកញ្ញាចក្រវាល ២០២០
បវរកញ្ញាចក្រវាល ២០២០ និងតារាជើងចាស់យកមកប្រៀងធៀប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]