កំពត៖ ក្រោយរៀបការមកជាច្រើនឆ្នាំ យើងឃើញថាជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង លោក កែវ វាសនា ជាមួយនិងភរិយា នៅតែស្រលាញ់គ្នា រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល និងតែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាគ្រប់សកម្មភាពនៅតាមបណ្ដាញសង្គម ធ្វើឲ្យអ្នកណាៗឃើញហើយក៏លួចច្រណែននឹងពួកគេសឹងគ្រប់គ្នាផងដែរ។
ជាក់ស្ដែង កាលពីម្សិលមិញនេះ លោក កែវ វាសនា បានដឹកដៃគ្រួសារ មានភរិយា និងកូនៗជាទីស្រឡាញ់របស់លោក ធ្វើដំណើរកម្សាន្ត សាងសុភមង្គល យ៉ាងកក់ក្តៅនៅលើទឹកដីខេត្តកំពត ថែមទាំងបានបង្ហោះរូបភាព ដែលបង្ហាញពីភាពសប្បាយរីករាយ នៅលើដងព្រែក ជាមួយភរិយានិងកូនៗលោកទៀតផង ដែលធ្វើឲ្យហ្វេនៗច្រណែនមិនស្ទើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីបង្ហោះរូបខណះពេលធ្វើដំណើរកម្សាន្តនេះហើយ ក៏មានអ្នកគាំទ្រជាច្រើនសរសើរក៏ដូចជាច្រណែនពីជីវិតតារាប្រុសរូបនេះ ដែលតែងតែមានពេលវេលាសម្រាប់ក្រុមគ្រួសារ ថែមទាំងជាគូស្នេហ៍គំរូដោយពុំដែលឃើញមានរឿងអាស្រូវទៀតផង៕
សូមទស្សនារូបភាពខាក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]