សហរដ្ឋអាមេរិក៖ Naomi គឺជាតារាបង្ហាញម៉ូដ ដ៏ល្បីឈ្មោះម្នាក់ក្នុងវ័យ ៥០ឆ្នាំ​ នាងជានារីដែលធ្លាប់បានរៀបការ ពីរលើកមកហើយ ប៉ុន្តែក៏ត្រូវបានបែកផ្លូវគ្នាទាំងពីរលើក ហើយកន្លងមកទៀតនាងតែងតែស្រម៉ៃចង់បានកូន​ទាំងដែលនាងមានអាយុច្រើនទៅហើយ។

Naomi
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរយៈពេលថ្មីៗនេះស្រាប់តែ Naomi បានធ្វើឱ្យមហាជនគ្រប់គ្នាមាន​ការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងបានបង្ហាញនូវវត្តមានកូនស្រីដែលទើបតែនឹងកើត ហើយបានប្រកាសថាទារកម្នាក់នេះគឺជាកូនស្រីនាង ព្រមទាំងសម្ដែងនូវក្ដីត្រេកអរជាខ្លាំងចំពោះកូនដំបូងរបស់នាងមួយនេះ ដែលបានចាប់កំណើតចូលមកក្នុងជីវិតនាងថែមទៀតផង។

រឿងរ៉ាវទាំងអស់នេះបានធ្វើឱ្យអ្នកគាំទ្រមិនតិចនាក់នោះទេ មានការងើយឆ្ងល់ជាខ្លាំង និងសង្ស័យថា តើ Naomi ពរពោះពីពេលណា ហើយគេក៏មិនច្បាស់ថាអ្នកណាជាឪពុករបស់ក្មេងនោះដែរ ។ ក្នុងនោះមានមតិមួយចំនួនបង្ហើបថា នាងអាចនឹងមិនមែនជាអ្នកបង្កើតកូនដោយខ្លួនឯងឬអាចប្រហែលជាប្រើវិធីសាស្ត្រ ក្នុងការមានផ្ទៃពោះ ដោយការផ្ញើពោះជាមួយអ្នកដ៏ទៃក៏អាចថាបាន ព្រោះនាងក៏មានអាយុច្រើនដែរហើយ ។ ប៉ុន្តែរឿងរ៉ាវពិតយ៉ាងណានោះនៅតែជាការសង្ស័យដដែល ដោយសាមីខ្លួនមិនបានចេញមកបញ្ចាក់បន្ថែមដល់មហាជនឱ្យបានជ្រាបច្បាស់នោះទេ​៕

ប្រភព៖ Thaiza

   Join Us ៖ https://t.me/khmerload

Naomi
Naomi
Naomi
Naomi
ដៃ Naomi  និងជើងទារក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]