បរទេស៖ កាលពីថ្មីៗនេះមានវីដេអូជាច្រើននៃការច្រៀងរបស់នារីម្នាក់ដែលមានសម្លេងដូច តារាចម្រៀង Justin Bieber និងមានមុខស្រដៀង Selena Gomez ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមយកទៅចែកចាយព្រោងព្រាត។

ដោយឡែក យោងតាមគណនី Tiktok នារីម្នាក់នេះ គឺមានឈ្មោះថា Perimartins4 បានបង្ហោះវីដេអូជាច្រើន ដែលខ្លួនបានថតជាវីដេអូច្រៀង Cover បទចម្រៀងចាស់ៗរបស់ Justin Bieber ជាច្រើនបទ ដែលសម្លេងនាងគឺពិតជាមានលក្ខណៈស្រដៀងខ្លាំងមែនទែនជាមួយនឹងតារារូបនេះ កាលពីវ័យក្មេងខ្លាំងមែនទែន ហើយក្រៅពីនេះ កញ្ញារូបនេះក៏មានទម្រង់ស្រដៀង Selena Gomez គួរសមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញទស្សនិកជនក៏មានការភ្ញាក់ផ្អើលខ្លាំងពីសម្លេងរបស់នារីម្នាក់នេះ រួមទាំងសម្រស់របស់នាង ស្រដៀង Selena Gomez ដែលជាហេតុនាំឲ្យអ្នកគាំទ្រចាប់ផ្តើមនឹកឃើញពីអតីតកាលស្នេហារវាងតារាទាំងពីរដួងនេះផងដែរ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

គណនី Tiktok ឈ្មោះPerimartins4 
គណនី Tiktok ឈ្មោះPerimartins4
គណនី Tiktok ឈ្មោះPerimartins4
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]