កំពង់ស្ពឺ: កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនដែលជាអ្នកនិយមតាមដានព័ត៌មានតាមរយ:បណ្តាញហ្វេសប៊ុក ច្បាស់ណាស់ជាបានឃើញរូបភាពដែលស្រ្តីម្នាក់ត្រូវបានសន្តិសុខផ្សារមួយក្នុងខេត្តកំពង់ស្ពឺ ជិះម៉ូតូរួចលើកជើងទាត់កញ្ច្រែងលក់ព្រីង និងខ្នុរឲ្យដួលដល់ដី បង្កជាការភ្ញាក់ផ្អើល នឹងផ្ទុះការរិះគន់ចំពោះទង្វើរបស់សន្តិសុខផ្សារពេញបណ្តាញហ្វេសប៊ុកផ្ទាល់តែម្តង។
យ៉ាងណាមិញ ស្របពេលជាមួយគ្នានេះផងដែរ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្តមបានបង្ហោះសារដោយបានប្រតិកម្មនឹងរឿងនេះជាខ្លាំងដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា÷
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ ក្រោយពីបានឃើញហ្វេសប៊ុករបស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី ខ្ញុំពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ (ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១)កន្លងទៅនេះ។ ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី ខ្ញុំបានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។ សូមសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ។ បើទោះជាយ៉ាងណាក៏ដោយទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះគឺមិនអាចលើកលែងបានឡើយ។ សូមអរគុណ!
ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]