បរទេស៖ ទីបំផុតបន្ទាប់ពីការក្លាយម្ចាស់មកុដ ដែលមានតម្លៃរាប់លានដុល្លារ បវរកញ្ញាឯក Mexico នាង Andrea Meza បានទទួលការអញ្ជើញឱ្យចូលរួមកម្មវិធីទូរទស្សន៍របស់ Kelly & Ryan ដែលជាភ្ញៀវកត្តិយសក្នុងការសំភាសនិ៍ ពីបទពិសោធនិ៍ប្រឡងរបស់នាង។

យ៉ាងណាមិញ នេះក៏ជាលើកទី ១ផងដែរ ដែលបវរកញ្ញាចក្រវាលរូបនេះ បានបង្ហាញខ្លួនជាសាធារណៈ បន្ទាប់ពីទទួលបានមកុដ គួបផ្សំទៅនឹង មានរឿងអាស្រូវ ដែលគេចោតរូបនាង បានរៀបអាពាហ៍ពិពាហ៍រួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង រូបភាពរបស់ Andrea ត្រូវបានទទួលបានការបញ្ចេញមតិច្រើនគួរសម ជាពិសេសនៅពេលដែលអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន បានកត់សម្គាល់ឃើញថានាង បានក្លាយជាប្រធានបទគេមកនិយាយជាលើកទី ២ ដែលកំពុងបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ដូច្នេះ។

អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ អ្នកគាំទ្រភ្ញាក់ផ្អើលជាមួយ នឹងរូបភាពប្លែកខុសពីធម្មតាដែលពិបាកមើល នៃចង្កេះដ៏ស្រស់ស្អាត របស់បវរកញ្ញាឯកមួយ ត្រូវបានបង្ហាញតាមរយៈសំពត់ខ្លីរឹប បានបញ្ចេញក្បាលពោះ ដែលមិនមានសភាពរាបស្មើ បែរជាមូលទៅវិញ៕

ប្រភព៖ kenh14.vn

សូមទស្សនារូបភាពខាងក្រោម៖

Andrea
Andrea
Andrea
Andrea រូបលេចក្បាលពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]