ថៃ៖  បច្ចុប្បន្ននេះ គេឃើញថា តារាសម្ដែងស្រី Mai Davikah  តែងតែថតរូបបង្ហោះ សម្រាប់ហ្វេនៗបានឃើញពីសកម្មភាពខណៈពេលដែល នាងសម្រាកនៅផ្ទះ មិនបានចេញទៅណា។ ក្នុងនោះដែរ រាល់រូបភាព ដែលនាងបានបង្ហោះឃើញថា ពិតជាស្រស់ស្អាត និង​លេចធ្លោយ៉ាងខ្លាំង។

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ នាងកាន់តែធ្វើឲ្យ អ្នកគាំទ្រជាច្រើនចាប់អារម្មណ៍លើខ្លួន កាន់តែខ្លាំងឡើង។ បើទោះបី នៅតែផ្ទះក៏ពិតមែន តែរាល់សម្លៀកបំពាក់ និង ការរៀបចំខ្លួន គឺពិតជាទាក់ទាញ់យ៉ាងខ្លាំង ដោយរូបភាពនីមួយៗ នាងតែងតែបង្ហាញពីភាពស៊ិចស៊ី បញ្ចេញសាច់សខ្ចី និង រូបរាងតូចច្រឡឹង​ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក គេសង្គេតឃើញថា Davikah មិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាត តែពេលតុបតែង Makeup នោះទេ ជាក់ស្ដែង ថ្មីៗនេះ រូបនាងបានចេញបង្ហាញខ្លួនជាមួយនឹងផ្ទៃមុខទទេស្អាតដោយគ្មានការ Makeup អ្វីបន្តិចសោះឡើយ អ្វីដែលពិសេស គឺគេសង្គេតឃើញថា នាងពិតជាជឿជាក់ក្នុងការបង្ហាញផ្ទៃមុខស៊ីនរបស់នាងឲ្យហ្វេនៗបានឃើញ។ លើសពីនេះ គឺតារាស្រីរូបនេះ ពិតជាស្រស់ស្អាតមិនចាញ់ពេលតុបតែងប៉ុន្មាននោះទេ ដោយផ្ទៃមុខនាងសរម៉ដ្ឋរលោង គ្មានស្នាមជ្រួញ ឬ មុខមួយគ្រាប់នោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]