ឥណ្ឌា៖ សាកសពស្លាប់ដោយសារជំងឺកូវីដ១៩ រាប់រយនាក់ កំពុងបន្តរសាត់អណ្តែតនៅតាមទន្លេគង្គា នៅទូទាំងប្រទេសឥណ្ឌា ខណៈដែលប្រទេសមហាយក្សមួយនេះ កត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃចំនួន ៤.៥២៩ នាក់ ដែលជាតួលេខខ្ពស់បំផុត។
អ្នកស្រុកមកពីទីប្រជុំជននានា នៅតាមដងទន្លេដែលមានប្រវែង ២,៥២៥គីឡូម៉ែត្រ បាននិយាយថា សាកសពថ្មីរាប់សិបនាក់ បានលេចចេញជារៀងរាល់ថ្ងៃ ហើយបានអះអាងថាព្រឹត្តិការណ៍នេះបានបណ្តាលឱ្យចំនួនអ្នកស្លាប់ផ្លូវការរបស់ប្រទេសឥណ្ឌាមានចំនួន ២៨៣,០០០ នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រលកទី២ដ៏ធ្ងន់ធ្ងរ អស់រយៈពេលមួយខែមកហើយហើយទោះបីជាចំនួនករណីបានចាប់ផ្តើមថយចុះក៏ដោយ ក៏ប្រទេសមួយនេះកំពុងប្រឈមនឹងការកើនឡើងនូវចំនួនអ្នកស្លាប់ប្រចាំថ្ងៃជាបន្តបន្ទាប់។
ឥឡូវនេះ អ្នកស្រុកនៅក្នុងរដ្ឋ Uttar Pradesh បាននិយាយថា ពួកគេកំពុងត្រូវបង្ខំចិត្តដើរកាត់សាកសព នៅពេលងូតទឹកនៅក្នុងទន្លេគង្គា ខណៈដែលសត្វឆ្កែព្រៃនិងសត្វស្លាបជាច្រើន កំពុងស៊ីសាកសពដែលរលួយស្អុយ។
គួរបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់ផ្លូវការរបស់ប្រទេសឥណ្ឌាមានចំនួន ២៨៣.០០០ នាក់ ប៉ុន្តែអ្នកស្រុកហាក់បីដូចជាមិនជឿនឹងតួលេខនេះ ហើយនិយាយថា មានភាពខុសគ្នាខ្លាំងរវាងចំនួនតួលេខផ្លូវរបស់ក្រសួងហើយនឹងតួលេខជាក់ស្តែង៕
ប្រភព៖ Daily Mail
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]