រាជធានីភ្នំពេញ ៖ ដើម្បីបំភ្លឺបន្ថែមលើ ករណីជម្លោះ ឧកញ៉ា ហេង សៀ ពិធីការិនីទូរទស្សន៍ MyTV កញ្ញា មាន រីតាពេជ្រ បានអះអាងបន្ថែម នៅព្រឹកថ្ងៃទី ២០ ឧសភា ថ្មីៗនេះ។
ព្រោះ មានអារម្មណ៍មិនស្ងប់ស្ងាត់ ទើបធ្វើឲ្យខ្លួន ពិបាកនឹងរៀបរាប់លម្អិត តែក្រោយពី បានការជួយជ្រោមជ្រែងពី សំណាក់ក្រុមមេធាវី ស្ម័គ្រចិត្តសម្តេចរួចមក ពេលនេះខ្លួន នឹងរៀបរាប់ពី ដំណើរដើមទងនៃ រឿងមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា រូបនាង បានបញ្ជាក់យ៉ាងដូច្នេះថា ៖
កាលពីព្រឹកថ្ងៃទី ០៤ ឧសភា ២០២១ មិនចាំម៉ោង លោកឧកញ៉ា ហេង សៀ បានCall មកនាង តាម Telegram កំឡុងពេលខ្លួន កំពុងអប់សក់នៅផ្ទះ ដោយប្រាប់ថា លោកមានអំណោយសម្រាប់ចែកជូន អ្នកខ្វះខាតកំឡុងពេលកូវីដ ហើយសួរខ្លួនថា ផ្ទះនៅម្តុំណា? ខណៈនោះ រូបនាងបានប្រាប់ឲ្យមក ម្តុំសាលាអាំស៊ីអឺរ៉ុបសង់ថ្មី ហើយខ្លួននឹងចេញទៅយក។
ព្រោះផ្លូវ ក្រោយផ្ទះខ្លួនចង្អៀត ទើបតម្រូវឲ្យខ្លួនត្រូវដើរចេញទៅ ប្រហែល ១០០ម៉ែត្រពីផ្ទះ ដើម្បីទទួលអំណោយ តែពេលទៅដល់ឡាន ស្រាប់តែ លោក ហេង សៀ ទទូចឲ្យខ្លួនឡើងឡាន ប៉ុន្តែត្រូវនាងជំទាស់ តែលោក ហេង សៀប្រាប់ថា ខ្លួនចង់ទាក់ទងនាងឲ្យធ្វើពិធីការិនី ក្នុងកម្មវិធីសម្ពោធរោងចក្រ ដោយសារតែគិតថា ជារឿងការងារ ទើបធ្វើឲ្យនាងព្រមឡើងឡាន ហើយអង្គុយស្តាំដៃតៃកុង។
ផ្ទុយទៅវិញ គ្រាន់តែឡើងឡានភ្លាម រូបលោក បានបើកថយចេញទៅផ្លូវធំតែម្តង ហើយចាំផ្តើមនិយាយស្តីមិនពិរោះ ដោយថា គាត់ចង់រួមភេទខ្លាំងណាស់ ប្រដាប់ភេទលោកឡើង ហើយចង់យកនាងទៅ ផ្ទះសំណាក់ ដើម្បីរួមភេទជាមួយគ្នា ហើយរូបលោក បានបន្តថា ចាប់ពីចាក់វ៉ាក់សាំងមក ប្រពន្ធមិនព្រមរួមភេទជាមួយឡើយ។ ស្របពេលនោះ នាងបានប្រកែកដាច់អហំង្ការ ហើយទាមទារឲ្យរូបលោក យកនាងទៅទីតាំងចាស់វិញ បើមិនចង់នាងនឹងបើកទ្វារលោកចេញ ដោយសារឮបែបនេះ លោកក៏បាន ឈប់ឡាន ហើយចាំដៃខ្លួនជាប់ និងគម្រាមថា ខ្លួនមានកាំភ្លើង ធ្វើឲ្យខ្លួនមានអារម្មណ៍ តក់ស្លុត វិលវល់ មិនដឹងត្រូវធ្វើយ៉ាងណា ។
បន្ទាប់មក លោកក៏បានឈប់នៅផ្លូវលំតូច កន្លែងស្ងាត់ ក៏នៅគម្រាមខ្លួនបែបនេះដដែល មិនតែប៉ុណ្ណោះ រូបលោក បានធ្វើសកម្មភាព បំពានលើរាងកាយខ្លួន ដោយលូកស្ទាបគល់ភ្លៅ ព្រោះកំរោលចូលបែបនេះ នាងក៏ស្ទុះទៅកៅអីក្រោយ តែលោក បានចាប់ជើងនាងជាប់ ធ្វើឲ្យខ្លួន ដួលនៅកៅអីក្រោយ និងជាប់ជើងចន្លោះកៅអីកណ្តាល។ ពេលនោះហើយ ជាឱកាសល្អ រូបលោក បានបំពានកាន់តែខ្លាំង ដោយលូកដៃទាញសំពត់ បំណងសម្រាតខ្លួន ដោយសារតែភ័យពេក ខ្លួនក៏នឹកឃើញ និងស្រវេស្រវាទាញ កាំបិតក្នុងកាបូប មកការពារខ្លួន។
ដោយស្ថានភាពខឹងផង ភ័យផង រូបនាងមិនដឹងថា លោក ហេង សៀ ត្រូវឫក៏អត់ដែរ តែឃើញ លោកដកខ្លួនចេញពីឡាន ដូច្នេះឆ្លៀតពេលនោះ ខ្លួនក៏ប្រញាប់ចេញពីឡានដោយទាញទូរសព្ទក្បែរដៃ មកជាមួយ។ កូនកាំបិត ដាក់ក្នុងកាបូបមនុស្សស្រី ជារឿងធម្មតាទៅហើយ ព្រោះសម្រាប់ប្រើប្រាស់ពេលមានតម្រូវការ។
ស្រាប់តែ ថ្ងៃទី ០៨ ឧសភា នគរបាលខណ្ឌទួលគោក បានល្បួងយកខ្លួនទៅប៉ុស្ត ហើយប្រាប់ថា មានបណ្តឹងពីលោក ហេង សៀ ថានាងលួចទូរសព្ទ និងចាក់គេ លើសពីនេះ នៅឃាត់ខ្លួននាង អស់០៣យប់ ០៣ថ្ងៃថែមកទៀត ទើបបញ្ជូនមកតុលាការ។
រាល់ការចោទប្រកាន់ របស់លោក ហេង សៀ ថាខ្លួនជាស្រីលក់ខ្លួន ម្តង២០០ ម្តង ៣០០ ហើយថា ធ្លាប់រួមភេទជាមួយគ្នានេះ ជារឿង មូលបង្កាច់ដោយ ព្រៃផ្សៃថោកទាប់ និងបង្ហាញការមើលងាយ នារីភេទទន់ខ្សោយ អមនុស្សធម៌ របស់បុគ្គលនេះ។
ចុងក្រោយ នាងសង្កត់ធ្ងន់ថា នាងខ្ញុំពុំមានទំនាក់ទំនងស៊ីជម្រៅស្នេហាអី ជាមួយមនុស្សប្រភេទនេះម្តងណាទេ ព្រោះវ័យនាងខ្ញុំ និងឈ្មោះហេង សៀ ស្មើនឹងចៅ និង ជីតា ។
យ៉ាងណាមិច នាងខ្ញុំក៏បានប្រាប់តុលាការដែរថា រាល់ទង្វើល្មើស បំពារបំពានមកលើនាងខ្ញុំ នាងខ្ញុំបានដាក់ប្តឹងបុគ្គលនោះវិញរួចហើយ នាងខ្ញុំត្រូវតែតស៊ូជាមួយក្រុមមេធាវីសម្តេចតេជោ ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដមកវិញ។
នាងខ្ញុំសូមគោរពជម្រាបជូនថ្នាក់ដឹកនាំ «សម្តេចតេជោសន្តិភាពយុត្តិធម៌» ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ សាធារណ:ជន និងពុកម៉ែបងប្អូន មេត្តាជ្រាប និងជួយផ្តល់យុត្តិធម៌ ដល់រូបនាងខ្ញុំ និងស្ត្រីទន់ខ្សោយទូទៅទូទាំងប្រទេសផង៕
ប្រភព ៖ FN
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]