រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់អនុគណៈកម្មាការស្រាវជ្រាវកូវីដ១៩ នៅកម្ពុជាតាមរយៈ:គេហទំព័រហ្វេសប៊ុកផ្លូវការ បានប្រកាសរកឃើញ អ្នកឆ្លងកូវីដ១៩ ធ្លាប់ទៅ ទិញម៉ាស នៅឱសថស្ថាន ផ្សារតាប៉ាងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ​៣០Eo ផ្លូវលេខ ៥១ កែងផ្លូវលេខ ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ​ដែល​បានទៅទីតាំងខាងលើ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ប្រហែលម៉ោង ៣ រសៀល សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ប្រភព ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]