តាកែវ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលបានបន្តរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤១នាក់បន្ថែមទៀត។ ក្នុងនោះ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ទាំង៤១នាក់នេះ ភាគច្រើនគឺជាកម្មករ កម្មការិនី នៃរោងចក្រសាន់បូ និង ពលករដែលវិលត្រឡប់មកពីប្រទេសថៃ។

ការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ នេះ ធ្វើឡើង ក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តតាកែវ ក៏បានអំពាវនាវដល់ប្រពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ដោយផ្ទាល់ ឬប្រយោល ត្រូវប្រញាប់រួសរាន់ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬ ទៅផ្តល់សំណាកនៅតាមមណ្ឌលសុខភាពឬ មន្ទីរពេទ្យបង្អែក ដែលនៅជិតអ្នកបំផុត និង ត្រូវធ្វើចត្តាឡីស័កដាក់ខ្លួនដាច់ដោយឡែក ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

សូមអានសេចក្តីជូនដំណឹងពិស្តារខាងក្រោម៖

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]