រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជានៅចាំលោកតាបានហើយ ព្រោះលោកតា ធ្លាប់ល្បីម្តងរួចមកហើយ លើបណ្តាញសង្គម ដែលរូបគាត់ មានវ័យចំណាស់ហើយ តែត្រូវឆ្លងកូវីដ នឹងត្រូវចាកចេញពីផ្ទះ ឆ្ងាយកូនៗ ដើម្បីទៅទទួល ការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ។

តែផ្ទុយទៅវិញ ថ្ងៃនេះ ឮដំណឹងថា លោកតា បានសះស្បើយពីជំងឺកូវីដនេះហើយ និងបានត្រលប់ទៅផ្ទះ ជួបជុំ កូនៗបានដូចធម្មតាវិញហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា លោកតា រស់នៅព្រែកឯង មានព្រះជន្មដល់ទៅ ៩២ឆ្នាំ ឯណោះ ដែលដំបូងនោះ លោកតាត្រូវបាន មហាជនចាប់អារម្មណ៍ជាខ្លាំង ព្រោះ លោកតាត្រូវ កូនប្រុសលុតជង្គង់ក្រាបសំពះ ដើម្បីជូនដំណើរឪពុកទៅព្យាបាល៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ពេលជូនដំណើរ
ក្រោយជាសះស្បើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]