ហ្វីលីពីន: នាង Marian Rivera ឬដែលមហាជន និងប្រិយមិត្ត ពុកម៉ែ បងប្អូនបានស្គាល់ថាជា ម៉ារីម៉ា ដែលជាតារាស្រីហ្វីលីពីនដ៏ល្បីល្បាញមួយរូបនោះ បានធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រនាងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបថតរបស់នាងកាលកំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យត្រូវបានបង្ហោះលើបណ្តាញហ្វេសប៊ុក។

នាង Marian Rivera 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញនៅក្នុងរូបថតនោះ គេឃើញថាសម្រស់របស់ម៉ារីយ៉ា កាលពីនាងនៅជាសិស្ស រហូតមកទល់នឹងពេលនេះគឺមានសូវឃើញមានអ្វីប្រែប្រួលឡើយ ផ្ទុយទៅវិញមហាជន និងអ្នកគាំទ្រជាច្រើនបានកោតសរសើរនាងពីសម្រស់ដែលស្រស់ស្អាតតាមបែបធម្មជាតិពិតៗ ទម្រង់មុខមូលស្អាត និងស្នាមញញឹមដ៏ស្រស់ស្អាត អមដោយច្រមុះចុងស្រួចដែលធ្វើឲ្យនាងក្លាយជាតារាស្រីជនជាតិហ្វីលីពីនម្នាក់ដែលមានប្រជាប្រិយភាពម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីមហាជន។

នាង Marian Rivera 

សូមបញ្ជាក់ផងដែលថា គិតមកត្រឹមឆ្នាំ២០២១នេះ ម៉ារីម៉ា នាងមានអាយុ៣៧ឆ្នាំហើយ ខណ:ដែលនាងក៏មានស្វាមី និងកូនៗចំនួន២នាក់ ដែលជាចំណងដៃនៃចំណងអាពាហ៍ពិពាហ៍រវាងនាង និងស្វាមីដ៏មានសុភមង្គល៕

នាង Marian Rivera 
នាង Marian Rivera 
នាង Marian Rivera 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]